ប្រសិនបើលោកអ្នកទាំងឡាយដែលបានចូលមកកាន់គេហទំព័រសូមធ្វើការសិក្សា និងមើលរាល់អ្វីៗដែលខ្ញុំបានភ្ជាប់ទុកក្នុងទំពរ័នេះជាច្រើន​មានគេហទំពរ័រកការងារ. គេហទំពរ័កំសាន្ត.​គេហទំពរ័ចំនេះដឹង.​ គេហទំពរ័ទស្សនាវដីជាច្រើន.​ គេហទំពរ័IT.​ និងចំនេះដឹងទូទៅដែលមានក្នុងនេះ(មានកម្មវិធី/ចំរៀងមួយចំនួនដែលអាចទាញយកទៅប្រើ/ស្តាប់)...សូមអរគុណ!!!!!!! Hi everyone have in this web. I have linked with many webs like: news, entertainment, knowledge, IT, recruitment(software/song can download free)...thank you!!!!!

​វិធី​រក​ប្រាក់​តាមរយៈ Internet

​វិធី​រក​ប្រាក់​តាមរយៈ Internet

​បើសិនជា​យើង​ពុំ​បាន​ចាប់ភ្លឹក​នោះ ប្រហែល​ជា​ពុំ​នឹកស្មាន​ទេ​ថា Internet គឺជា​កន្លែង​ការងារ កន្លែង​ជួញដូរ​, កន្លែង​រក​ប្រាក់ និង​ក៏​ជា​ផ្សារ​ទំនិញ​មួយ​យ៉ាង​ធំ​សម្បើម​នោះទេ ។ មាន​មនុស្ស​ជាច្រើន​លាន​នាក់​រកប្រាក់​ចិញ្ចឹមជីវិត​បាន​តាមរយៈ Internet ហើយក៏​មាន​មនុស្ស​ខ្លះ​អាច​រក​ប្រាក់​បាន​រហូត​រាប់រយ​លាន​ដុល្លារ​ក្លាយ​ជា​មហាសេដ្ឋី​ក៏មាន​ដែរ ។​

​ ​យើង​បានដឹង​ហើយ​ថា Internet គឺជា​ប្រព័ន្ធ Network សកល (​ទូទាំង​ពិភពលោក​) មួយ​យ៉ាង​ធំ​អាច​ភ្ជាប់​ពី​ទីកន្លែង​មួយ​ទៅ​ទីកន្លែង​មួយទៀត​ដរាបណា​សេវា Internet មាន​ទៅ​ដល់ មិនតែប៉ុណ្ណោះ​មាន​មនុស្ស​ជាច្រើន​រយ​លាន​នាក់​ចូល​ធ្វើ​អ្វី ឬ​រក​អ្វី​នៅក្នុង​ប្រព័ន្ធ Internet នេះ​ជា​រៀងរាល់ថ្ងៃ​ដែរ ។​

​ ​ប្រការ​ដែល Internet អាច​ភ្ជាប់​កុំព្យូទ័រ​ត​គ្នា​ទូទាំង​ពិភពលោក​បាន​នេះ បាន​ធ្វើឲ្យ​វិសាលភាព​នៃ​ការកប្រាក់​តាមរយៈ Internet កាន់តែ​រីក​ធំធាត់​ច្រើនឡើងៗ អាចនិយាយាបាន​ថា​គ្មាន​ថ្ងៃ​បញ្ចប់​ឡើយ ហើយ​មនុស្ស​ច្រើន​ទៀត​អាច​រកប្រាក់ ឬ​ប្រកប​រប​ចិញ្ចឹមជីវិត​បាន ដោយសារ​ប្រព័ន្ធ Internet នេះ​ក៏​កាន់តែ​មាន​ច្រើន​ឡើង​ដែរ ។​

​ ​បើ​យើង​និយាយ​ដោយ​ត្រួសៗ យើង​បានឃើញ​ជា​រៀង​រាល់​ពេល​ដែល​យើង​ចូល Internet យើង​ឃើញ​មាន​ហាង​លក់​របស់រប​គ្រប់​យ៉ាង​យើង​ឃើញ​មាន​ការផ្សាយពាណិជ្ជកម្ម យើង​ឃើញ​មាន​ប្រព័ន្ធ​ការងារ​យកមក​ធ្វើ​តាម​ផ្ទះ យើង​ឃើញ​មាន​សេវា​បំរើ​ផ្នែក​ផ្សេងៗ​ច្រើន​រាប់មិនអស់​ឡើយ ។​

​ក្រៅពីនេះ​មាន​មនុស្ស​ជាច្រើន​ម៉ឺន​នាក់​ទៀត​ក្នុង​១​ថ្ងៃៗ បាន​បង្កើត​រប​បង្កើត​ការងារ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ប្រព័ន្ធ Internet នេះ​ជា​រៀងរាល់ថ្ងៃ​ដូចគ្នា អ្នកខ្លះ​ក៏​បាន​ទទួល​ជោគជ័យ អ្នកខ្លះ​ក៏​បាន​មក​វិញ​នូវ​ភាព​អស់សង្ឃឹម បាត់បង់​អស់​ប្រាក់​កាស ដោយសារ​ពុំ​បាន​សិក្សា​ឲ្យបាន​ស៊ីជម្រៅ​ចំពោះ​អ្វី​ដែល​ខ្លួន​បានធ្វើ ។​

​តើ​យើង​អាច​រក​ប្រាក់​តាម​ប្រព័ន្ធ Internet ដោយ​របៀប​ណា ?

​ ​សំណួរ​ខាងលើ​នេះ​ប្រហែល​ជា​ពុំ​អាច​រក​ចម្លើយ​សម្រាប់​ឆ្លើយបាន​អស់​សេចក្តី​ឡើយ ពីព្រោះ​វិធី​ដែល​គេ​អាច​រក​ប្រាក់​បាន​នោះ​គឺ​អាស្រ័យ​ទៅលើ​បំណងប្រាថ្នា ចំណេះដឹង​ខ្លះៗ​ផ្នែក HTML, ប្រាក់​សំរាប់​ចំណាយ​ប្រហែលជា $ 500 (​សម្រាប់​ចំណាយ​ទូទៅ​) នា​គ្រា​ដំបូង ឯ​បញ្ហា​សំខាន់​ជាងគេ​នោះ​គឺ​បំណងប្រាថ្នា​ចង់​រក​ប្រាក់ និង​ការ​អំណត់​ព្យាយាម ។​

​ ​តើ​រក​អ្វី ? ជា​អ្វី​ពិតប្រាកដ ! ចំពោះ​សំនួរ​នេះ​ក៏​ដូចជា​សំនួរ​ខាងដើម ខ្ញុំ​បាន​ឆ្លើយ​បន្តិច​រួចមកហើយ​ថា គឺ​ត្រូវ​គិត​ជា​មុន​ថា​យើង​ចង់​រក​អ្វី​ពិតប្រាកដ ខាងក្រោម​នេះ​គឺជា​តម្រុយ​ខ្លះ សម្រាប់​យកមក​គិត​ពិចារណា (​សូម​បញ្ជាក់​ជា​ថ្មី​ថា​មុខរប​ទាំង​នេះ​ទាមទារ​ឲ្យ​យើង​ចេះ​អង់គ្លេស​គួរសម ចេះដឹង​ផ្នែក HTML (PHP, My SQL បើ​ចេះ​ជា​ការល្អ​) សំខាន់​ជាងគេ​នោះ​គឺ​ត្រូវ​មាន​កុំព្យូទ័រ​មួយ​គ្រឿង​មាន​សេវា Internet និង​ភាព​អំណត់​បំផុត​) ថា​តើ​យើង​ចង់រ​ករប​អ្វី :

​ ​១- បើក​ហាង​លក់ទំនិញ​ធំ​ប៉ុនគ្នា​នឹង Amazon ឬ​ធំ​ជាង​ដោយ​គ្មាន​ចំណាយ​អ្វី​ទាំងអស់​ក្រៅ​ពី​ពេលវេលា​នៃ​ការធ្វើ​ប៉ុណ្ណោះ ។​

​ ​២- បង្កើត​ប្រព័ន្ធ Network ជា​របៀប​ប្រមូលផ្តុំ​ដូច youtube, okute , myspace, spacebook ៘​

​ ​៣- លក់​សម្ភារៈ​គ្រប់យ៉ាង​នៅក្នុង​ប្រព័ន្ធ ebay និង Amazon

​ ​៤- លក់ទំនិញ​ទូទាំង​ពិភពលោក​ដោយ​ពុំ​ចាំបាច់​មាន​ទំនិញ​នៅក្នុង​ដៃ​ដោយ​ខ្លួនឯង ថែម​ទាំង​ពុំ​ចាំបាច់​ផ្ញើឲ្យ​គេ​ដោយ​ខ្លួនឯង​

​ ​៥- លក់​របស់​ដែល​លក់​មិនចេះ​អស់​តែ​ទិញ​តែ​ម្តង​គត់​

​ ​៦- ស៊ី​ក្បាលកាក់​ពី​ប្រព័ន្ធ google និង yahoo ដោយ​ពុំ​ចាំបាច់​ហត់នឿយ​តែ​អាច​រក​ប្រាក់​បាន​រហូត 400 ទៅ 500 ដុល្លារ​ក្នុង ១​ខែ និង​អាច​ច្រើន​ជាង​នេះ​ច្រើនដង ។​

​ ​៧- រក​ប្រាក់​តាមរយៈ Myspace និង youtube

​ ​៨- ទទួល​យក​ទំនិញ​គេ​មក​លក់​ដោយ​ពុំ​ចាំបាច់​មាន​ប្រាក់ 1​សេន​

​ ​នៅ​មាន​ច្រើន​ទៀត​ហើយ​រប​ទាំងនេះ​មិន​បាន​តម្រូវ​ឲ្យ​យើង​ត្រូវ​បង់​ប្រាក់​មួយ​សេន​ណា​ឡើយ ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវមាន​នោះ​គឺ​ត្រូវមាន website ដោយ​ខ្លួន​យើង​ផ្ទាល់ និង​ចំណេះដឹង​ខ្លះៗ​ពី​វិធី​បង្កើត website និង​ការថែរក្សា​វា ។​

​ ​តើ​ទាំងអស់នេះ​ជា​ការពិត​ទេ ? គឺ​ពិត​ណាស់ ! បើ​យើង​ចូល​ទៅ​កាន់ website ណាមួយ​ក៏ដោយ​យើង​នឹង​ឃើញ​មាន​ការផ្សាយពាណិជ្ជកម្ម​យ៉ាង​សម្បូ​រណ៍​បែប​នៅ​ស្ទើរ​គ្រប់ website ទាំងអស់ ហើយ​បើ​គេ​រក​ប្រាក់​មិនបាន​ពី​ការផ្សាយពាណិជ្ជកម្ម​ទាំងអស់​នោះ​ទេ ការប្រកាស​ពាណិជ្ជកម្ម​ទាំងនោះ​ក៏​គ្មាន​មុខ​នៅលើ Website ទាំងនោះ​ដែរ ។​

​ ​មាន​មនុស្ស​មួយចំនួន​មាន​ចម្ងល់​ថា​តើ​គេ​រក​ប្រាក់​បាន​យ៉ាងម៉េច​កើត​ទៅ ហើយ​គិត​ថា​នេះ​គឺជា​ការបោកប្រាស់​ទៅវិញ ប៉ុន្តែ​តាមពិតទៅ​គឺ​មកពី​ពុំបាន​ដឹង​ឲ្យបាន​ច្បាស់​ហើយ​ចេះ​តែ​គិតស្មាន​ ក្នុង​ចិត្ត​តាមតែ​នឹកឃើញ​ដោយ​មិន​បាន​ពិចារណា​ឲ្យបាន​ដិត​ដល់​ទៅ​លើ​ មូលដ្ឋាន​ពិត​របស់​វា ។​

​ ​នៅក្នុង​អត្ថបទ​នេះ​ខ្ញុំ​បាន​ព្យាយាម​ប្រើ​ពាក្យ​យ៉ាង​សាមញ្ញ​បំផុត​ក្នុង ​ការពន្យល់​ព្រមទាំង​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ការបរិយាយ​យ៉ាង​លំអិត​ស្តីពី​ វិធី​ជា​ច្រើន​ដូចខាងក្រោម :

​ ​- វិធី​ទិញ Host តើ​ត្រូវ​ជ្រើសរើស​បែបណា ?

​ ​- តើ​ត្រូវ​ទិញ Host នៅទីណា ?

​ ​- តើ​យើង​អាច​បង់ប្រាក់​សំរាប់​ទិញ Host តាម​វិធី​ណា ?

​ ​- គោលដៅ​ក្នុង​ការបង្កើត website សំរាប់​អ្វីខ្លះ ?

​ ​- វិធី​ផ្សេងៗ​ក្នុង​ការបង្កើត website

​ ​- បង្រៀន HTML

​ ​- បង្រៀន CSS

​ ​- បង្រៀន PHP

​ ​- បង្រៀន MySQL

​ ​- បង្រៀន Photoshop

​ ​- បង្រៀន​ថតរូប កែ​រូប រចនា​រូប​

​ ​- វិធី upload website

​ ​- វិធី Update contents

​ ​ឯ​វិធី​ជាច្រើន​ទៀត​ទាក់ទង​ដល់​ការជ្រើសរើស​យក​អ្វី​ដែល​យើង​ចង់​ដាក់ ឬ រើស​យក​មុខរប​រដែ​ល​យើង​ចង់​ធ្វើ វិធីសាស្ត្រ​ទាំងអស់នេះ​នឹង​ត្រូវ​បាន​យក​មក​បកស្រាយ​ពន្យល់​តៗ​រៀង​គ្នា​រហូត​អាច​យល់​បាន ធ្វើ​តាម​បាន និង​អាច​រក​ប្រាក់​បាន ឯ​ត្រង់​ថា​បាន​ច្រើន ឬ​តិច​នោះ​គឺ​អាស្រ័យទៅលើ​ការព្យាយាម​អំណ​ត់របស់​យើង​ប៉ុណ្ណោះ ក្នុងករណី​ដែល​យើង​អាច​ពង្រីក​បន្ថែម ដាក់ចិត្ត​ដាក់​កាយ​ចំណាយ​ពេលវេលា​ជាមួយ​វា​ឲ្យបាន​ច្រើន​នោះ​យើង​អាច​រក​ប្រាក់​បាន​ច្រើន​តាម​នោះដែរ ។ នេះ​គឺជា​មុខរប​មួយ​មិន​មាន​សំឡេង មិន​មាន​ក្លិន មិន​រំខាន​គេ គឺ​វា​ប្រព្រឹត្តទៅ​យ៉ាង​ស្ងាត់ស្ងៀម​នៅក្នុង​បន្ទប់​ក្នុង​ផ្ទះ​របស់​យើង​ដោយ​ពុំ​ចាំបាច់​ត្រូវ​ចំណាយ​ប្រាក់​បើក​ហាង បើក​ផ្លាក អង្គុយ​រង់ចាំ​ភ្ញៀវ​ចូល​មក​ទិញ​ឡើយ ។​

​ ​បើ​ស្តាប់​មួយ​ភ្លែត​ទៅ​ឃើញ​ថា​គួរ​ឲ្យ​សប្បាយ មានបំណង​ចង់​ធ្វើ​តែ​សូម​ហាម​ជាមុន​ថា​មិនមែន​សម្រាប់​អ្នក​បេះដូង​ខ្សោយ​ ឡើយ​ពីព្រោះ​ត្រូវធ្វើ​កិច្ចការ​មួយចំនួន​មុន​ពេល​យើង​អាច​រក​ប្រាក់​បាន​ តាម​វិធី​នេះ ទាល់តែ​បេះដូង​យើង​រឹងប៉ឹង​មានការ​តាំងចិត្ត​ពិតប្រាកដ គឺ​ចេញពី​បេះ​ដូង​មក ដើម្បី​រក​ប្រាក់​មិនមែន​ចេញ​ពី​បេះ​ដូង​ដើម្បី​សង្សារ​នោះ​ទើប​ធ្វើ​ កិច្ចការ​នេះ​បាន ។​

​ ​ ​ជំពូក​ទី 1 :​ ​ ​អ្វី​ទៅជា Internet ?

​ ​Internet គឺជា​ប្រព័ន្ធ Network ពិភពលោក​ដ៏​ធំ​បំផុត​មួយ​មាន​ប្រើ និង​អាច​ប្រើ​បាន​នៅ​គ្រប់​ប្រទេស​ទាំងអស់​ទូទាំង​ពិភពលោក ។ គេ​អាច​ទទួលយក​សេវា Internet នេះ​មក​ប្រើ​ទៅតាម​លទ្ធភាព​និង​សេចក្តីត្រូវការ​ដែល​យើង​មាន ចំពោះ​តម្លៃ​វិញ គឺ​គេ​គិត​ជា​ម៉ោង​ជា​ចំនួន Kilobyte ដែល​យើង​ប្រើ ប្រើ​ដោយ​គ្មាន​កំណត់ និង​ប្រើ​ដោយ​មាន​ចំនួន​កំណត់ ។​

​ ​នៅក្នុង​ប្រទេស​កម្ពុជា រហូតមកទល់​ពេលនេះ​មាន​សេវា Internet (​ឬ​ហៅ​ថា Internet Service Provider = ISP) កាន់តែ​ច្រើន​ជាង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ចំណែក​តម្លៃ​នៃ​ការ​ជាវ​សេវា​នោះ គឺ​មាន​តម្លៃ​ធ្លាក់ចុះ​ជាង​ពេល​មុន​បន្តិច​ដែរ តែ​មិន​ច្រើន​ប៉ុន្មាន​ទេ សម្រាប់​ពលរដ្ឋ​ខ្មែរ​យើង​ដែល​រស់នៅ​ឯ​បរទេស​វិញ ការប្រើប្រាស់​សេវា Internet មិនសូវ​ជា​បញ្ហា​ប៉ុន្មាន​ទេ ព្រោះ​មាន​តម្លៃថោក​ជាង និង stable ជាង ។​

​ ​Internet ត្រូវបាន​បង្កើតឡើង​ក្នុង​គំនិត​ចែករំលែក​ចំណេះដឹង​ត​ភ្ជាប់​គ្រប់​ជាតិ​ សាសន៍​ទាំងអស់​ត្រូវ​កើត​នៅ​សហគមន៍​អន្តរជាតិ​មួយ​ក្រៅពីនេះ Internet ត្រូវបាន​គេ​ច្នៃ​ឲ្យក្លាយ​ទៅ​ជា​កន្លែង​បង្កើត​ការងារ​សម្រាប់​មនុស្ស​ ជាច្រើន​រយ​លាន​នាក់ ជា​ទីផ្សារ​ទំនិញ ទីផ្សារ​ជំនួញ​ភាគហ៊ុន និង​មាន​ច្រើន​ទៀត​រាប់មិនអស់ ។​

​ ​សម្រាម់​យើង​ជា​អ្នក​ប្រើ​សេវា Internet យើង​ចាំបាច់​ត្រូវ​កាន់​កន្លែង​មាន​ផ្តល់​សេវា Internet "Internet cafe" ដែល​ជា​កន្លែង​បម្រើ Internet សាធារណៈ យើង​បង់ប្រាក់​សំរាប់​ចំនួន​ម៉ោង​ដែល​យើង​បាន​ប្រើ ។ ក្នុងករណី​ដែល​យើង​ចង់​ប្រើ Internet ផ្ទាល់​នៅក្នុង​ដៃ​របស់​យើង ត្រង់នេះ​យើង​មាន​ជម្រើស​ច្រើន គឺ​តាមរយៈ​ទូរស័ព្ទ​ដៃ​តែ​ម្តង ឬ​ភ្ជាប់​មក​កុំព្យូទ័រ​ដោយ​ប្រើ​ទូរស័ព្ទ​ជា Modem យើង​អាច​ជាវ​សេវា Internet សំរាប់​ប្រើ​ផ្ទាល់​ជាមួយ PC (​ជា Desktop ឬ Laptop) របស់​យើង​ផ្ទាល់​ក៏​បាន សំរាប់​ការចំណាយ​វិញ សូម​មើល​តាម​តារាង​តម្លៃ​របស់​ក្រុមហ៊ុន​ទាំងអស់​ដែល​មាន​ផ្តល់​សេវា Internet នៅក្នុង​ប្រទេស​កម្ពុជា​ដូច​មាន​រាយ​នៅ​ខាងក្រោម​នេះ ។​

​ ​ក្រុមហ៊ុន​ផ្តល់​សេវា Internet នៅក្នុង​ប្រទេស​កម្ពុជា :

1 - Clicknet

2 - Camnet

3 - Camitel

4 - Online

5 - Qube

6 - Wireless IP

7 - Mekongnet

8 - City Link

9 - Vietel

10 - Telesurf

11 - Mobitel

12 - Camshin

13 - Samart

14 - PPCTV

​ ​យើង​អាច​ជ្រើសរើស​យក​សេវា​ពី​ក្រុមហ៊ុន​មួយ​ណា​ក៏បាន អាស្រ័យ​ដោយ​សេចក្តី​ត្រូវ និង​តម្រូវការ​របស់​យើង សូម​សាកសួរ​មិត្តភក្តិ និង​ប្រមូល​ព័ត៌មាន​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន សំរាប់​ក្រុមហ៊ុន​និមួយៗ ។​

​ ​អ្វី​ត្រូវ​ដឹង :

​ ​- ល្បឿន​

​ ​- ភាព​មិន​រអាក់រអួល​

​ ​- ទុកចិត្តបាន​

​ ​- គ្មាន​ការកេងបន្លំ​ចំនួន​ប្រើប្រាស់​

​ ​- តម្លៃ​នៃ​ការប្រើប្រាស់​

​ ​- សម្ភារៈ​សម្រាប់​ភ្ជាប់​បណ្តាញ​

​ ​- ប្រាក់​កក់ ...​។​

​ ​បន្ទាប់ពី​យើង​ប្រមូល​ព័ត៌មាន​ទាំងនេះ​បាន​គ្រប់សព្វ​ហើយ​យើង​អាច​ធ្វើ​ការសម្រេចចិត្ត​ដោយ​ខ្លួនឯង ហើយ​ថា​តើ​ត្រូវ​ជ្រើសរើស​យក​ក្រុមហ៊ុន​ណាមួយ​សម្រាប់​ជា​អ្នកផ្តល់​សេវា Internet ឲ្យ​យើង ។​

​ ​សម្រាប់​ការប្រើប្រាស់ Internet យើង​មិន​ចាំបាច់​ត្រូវ​មាន​កុំព្យូទ័រ​ទំនើប​នោះឡើយ កុំព្យូទ័រ​ប្រភេទ​ណា​ក៏​អាច​ភ្ជាប់​ទៅកាន់ Internet បានដែរ អ្វី​ជា​ប្រការ​សំខាន់​ជាងគេ​នោះ​គឺ Computer ដែល​យើង​ត្រូវ​មាន​គួរ​អាច​ប្រើ​ប្រូ​ក្រាម​ដូចជា Photoshop frontpage 2003 និង​ប្រូ​ក្រាម​បន្ទាប់បន្សំ​តូចៗ​មួយចំនួន​ទៀត​ប៉ុណ្ណោះ កុំព្យូទ័រ​នោះ​គួរ​មាន​សមត្ថភាព​អាច​ប្រើ windows XP pro និង service pack 2 or 3 បាន ហើយ​មាន​ល្បឿន​លឿន​ល្មម​អាច​ប្រើការ​បាន គឺ​គ្រប់គ្រាន់​ហើយ ។​

​ ​មាន​កុំព្យូទ័រ​នៅក្នុង​ដៃ មាន​សេវា Internet ផ្ទាល់​នៅក្នុង​ដៃ​យើង​អាច​ចាប់ផ្តើម​ស្វែងយល់​ពី​ពិភពលោក​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​បាន​គ្រប់ពេល​គ្រប់​វេលា តែ​ទោះបីយ៉ាងណា​ក៏ដោយ បើសិន​លោក​អ្នកនាង​អាច​ចូល​មក​អាន​អត្ថបទ​នៅក្នុង website នេះ​បាន​គឺ​ចាត់ទុក​ថា​លោក​អ្នក​បាន​យល់​ខ្លះ​ហើយ​ពី​រឿងនេះ ថា​ត្រូវធ្វើ​យ៉ាងណា ។​

​ ​ជំពូក​ទី ២ :​ ​រៀបចំ​កុំព្យូទ័រ និង​អ្វី​ដែល​យើង​ត្រូវការ​ចាំបាច់​

​ ​យើង​ពុំ​ចាំបាច់​ត្រូវមាន​តុ​ដែក​យ៉ាង​ហ៊ឺហា ឬ​តុ​បេង​ដ៏​ថ្លៃ​ដើម្បី​ធ្វើ​រឿង​នេះ​ឡើយ​ត្រឹមតែ​ជា​តុ​ឈើ​កញ្ចាស់​មួយ​គឺ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ ទោះបី​កៅអី​គ្មាន​ពូក​ក៏​យើង​អាច​ប្រើ​ខ្នើយ​កញ្ចាស់​មួយ​ដាក់​ទ្រាប់​ប្រើ​សម្រាប់​អង្គុយ​បាន​ដូចគ្នា ។​

​ ​នៅលើ​កុំព្យូទ័រ​យើង​, យើង​ត្រូវ​តម្លើង Ms windows xp (Installing Ms-windows xp) សូម​ចុច​ទីនេះ ដើម្បី​មើល​ពី​វិធី​តម្លើង Ms windows xp ។​

​ ​បន្ទាប់ពី​បាន​តម្លើង Ms windows xp រួចហើយ សូម install Ms office 2003 ដោយ​រួមទាំង Frontpage 2003 ផងដែរ ជា​ចុងក្រោយ​គេ​គឺ​យើង​ត្រូវការ Photoashop CS3 ដើម្បី​រចនា website និង​រូបភាព​ផ្សេងៗ​សំរាប់ website របស់​យើង ។​

​ ​បន្ទាប់​ពី​អ្វីៗ​បាន install ចូល​គ្រប់សព្វ​អស់ហើយ យើង​ត្រូវ​គិត​ដល់​រឿង​មួយចំនួន​ដូច​ខាងក្រោម :

​ ​1- ធ្វើ website នេះ​ដោយ​ខ្លួនឯង​

​ ​2- ជួល​គេ​ឲ្យធ្វើ​ឲ្យ រួច​យកមក​គ្រប់គ្រង​ដោយ​ខ្លួនឯង​

​ ​3- ជួល​គេ​ឲ្យធ្វើ រួច​ឲ្យគេ​គ្រប់គ្រង​ឲ្យ​បន្ត​

​ ​ជំរើស​ទី ១ គឺ​ល្អ​ជាងគេ​បំផុត ប៉ុន្តែ​យើង​ត្រូវ​ចេះ HTML code, CSS, (PHP, MySQL ក្នុង​ករណី​ខ្លះ​) ក្រៅពី​នេះ​យើង​ត្រូវ​ចេះ Photoshop ថែម​ទៀត​នោះ​ទើប​គ្រប់គ្រាន់ ។​

​ ​ចំណែក​ជំរើស​ទី ២ និង ទី ៣ មិនសូវ​ជា​ល្អ​ណាស់ណា​ទេ លើកលែង​តែ​យើង​មាន​ប្រាក់​សម្រាប់​ចំណាយ និង​មាន​គោលដៅ​ធំ ពី​ព្រោះ​ត្រូវ​ចំណាយ​ច្រើន​ណាស់​ក្នុង​១​ខែៗ យ៉ាងហោចណាស់​ត្រូវ​មាន​ប្រាក់​ចាប់ពី $ 100,000 ឡើងទៅ នោះ​បើ​យើង​មាន​គម្រោង​ធំ​ត្រូវ​ធ្វើ ។​

​ ​រៀន HTML code មិន​ជា​ពិបាក​ណាស់ណា​ទេ បើ​យើង​ព្យាយាម​យើង​អាច​ប្រើ​ពេល​ត្រឹម ៣​ខែ ឬ​តិច​ជាង​នេះ​ដើម្បី​ឲ្យ​អាច​ធ្វើបាន​តិច​បំផុត​ក៏​ត្រូវការ​ពេល ១​ខែ​ដែរ ដើម្បី​ឲ្យ​យល់​បាន​ខ្លះ​ពី​ឫសកែវ​របស់ HTML ។ មានប្រូ​ក្រា​មមួយចំនួន​អាច​ឲ្យ​យើង​បង្កើត website ដោយ​មិន​ចាំបាច់​ឲ្យ​យើង​ចេះ HTML ឡើយ​ប៉ុន្តែ​នៅពេល​យើង​ចង់​បង្កើត​អ្វីមួយ​ប្លែក​ពីប្រូ​ក្រាម​អាចធ្វើ​បាន​នោះ​វា​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​រៀន HTML code ។​

​ ​សូម​ចុច​ទីនេះ​ដើម្បី​រៀន​ពី HTML Code ដោយ​ខ្លួនឯង ។​

​ ​អាន​មកដល់​ត្រឹម​នេះ​លោក​អ្នកនាង​ត្រូវ​គិត​សិន​ថា​នៅ​មាន​ការចាប់អារម្មណ៍​នៅឡើយ​ទេ ?

​ ​បើសិនជា​នៅ​មាន​ការចាប់អារម្មណ៍​សូម​បន្ត​អាន​ទៅមុខទៀត ។ ដូច​បាន​ជម្រាប​ខាងដើម​ស្រាប់ មុខរប​នេះ​មិន​សម្រាប់​អ្នក​បេះដូង​ខ្សោយ​ឡើយ ។​

​ ​ជំពូក​ទី ៣ :​ ​គោលបំណង និង គោលដៅ​របស់ website

​ ​នៅពេល​យើង​បង្កើត website យើង​ត្រូវ​គិត​ឲ្យដល់​សិន​ចំពោះ​បំណង​របស់ website យើង តើ​ត្រូវ​តំរង់​ចំពោះ​អ្វី​ទៅ :

​ ​- តើ​វា​សម្រាប់​ភាសាបរទេស ?

​ ​- តើ​វា​សម្រាប់​ភាសា​ខ្មែរ​

​ ​* បើសិន website យើង​ធ្វើ​ជា​ភាសា​ខ្មែរ និង​សម្រាប់​ពលរដ្ឋ​ខ្មែរ​នោះ​មានន័យថា​យើង​នឹង​ពុំ​អាច​រក​ប្រាក់​បាន​តាមរយៈ Internet នោះ​បាន​ឡើយ ដោយហេតុ​ថា​យើង​បាន​តម្រង់​ទិស​របស់​យើង​សម្រាប់​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ មិនមែន​សម្រាប់​មនុស្ស​គ្រប់គ្នា​ឡើយ ។ ហេតុនេះ​ភាពទូលំទូលាយ​នៃ​ការ​ស្គាល់ website យើង​គឺ​មាន​តែ​មួយចំណែក​តូច​ក្នុង​សហគម​ខ្មែរ​យើង​តែ​ប៉ុណ្ណោះ ពីព្រោះ​ភាសា​ខ្មែរ​ដែល​យើង​បានដាក់​គឺ​សម្រាប់​តែ​អ្នកចេះ​អាន​ភាសា​ខ្មែរ ទើប​គេ​ចូលមក website របស់​យើង ។​

​ ​* ក្នុងន័យ​មួយទៀត​បើសិនជា wesite យើង​ធ្វើ​ជា​ភាសា​អង់គ្លេស​តើ​យើង​មានលទ្ធភាព​និពន្ធ​ពាក្យ​ពេជ្រ​ក្នុង website យើង​ជា​ភាសា​អង់គ្លេស​បាន​ដែរឬទេ ? ហើយ​គោលដៅ​របស់ website យើង​នោះ​ចង់​និយាយ​ពី​អ្វី​ដែរ សំរាប់​បង្រៀន​គេ សំរាប់​លក់ទំនិញ �​សម្រាប់​អ្វី ?� ដូចនេះ​យើង​ត្រូវ​គិត​ពី​សមត្ថភាព​និង​អ្វី​ដែល​យើង​អាច​ធ្វើបាន​សិន ព្រោះ​ក្នុង​នេះ​គោលបំណង​សំខាន់​របស់​យើង​គឺ​ដើម្បី​រក​ប្រាក់ ។​

​ ​ដើម្បី​ស្វែងយល់​ពី​បញ្ហា​នេះ​ឲ្យបាន​ច្បាស់ ខ្ញុំ​សូម​លើកយក​កត្តា​មួយចំនួន​ដែល​ទាក់ទង​ដល់​ការរក​ប្រាក់​នេះ​មក​បកស្រាយ​ដូចខាងក្រោម :

​ ​នៅក្នុង​ប្រព័ន្ធ Internet យើង​អាច​រក​អ្វីៗ​បាន​គ្រប់យ៉ាង​ទាំង​សម្រាប់​ការសិក្សា សម្រាប់​រក​ប្រាក់ សំរាប់​កំសាន្ត សំរាប់​ទិញ សំរាប់​លក់ ៘ និង ៘​

​ ​មាន​ប្រធានបទ​គ្រប់យ៉ាង​ដែល​យើង​អាច​លើកយក​មក​និយាយ មាន​វត្ថុ​រាប់លាន​មុខ​ដែល​យើង​អាច​យកមក​លក់ មាន​មេរៀន​រាប់​លាន​សន្លឹក ដែល​យើង​អាច​យក​មក​សិក្សា មិនតែប៉ុណ្ណោះ​នៅ​មាន វី​ឌី​អូ អូ​ឌី​អូ រូបភាព និង​អ្វីៗ​ច្រើន​ទៀត ។​

​ ​ឧទាហរណ៍ : យើង​ត្រូវ​សម្រេចចិត្ត​រើស​យក​មួយ ឬ​ច្រើន​ទៅតាម​ការចង់បាន​របស់​យើង សព្វថ្ងៃនេះ​មាន​មនុស្ស​ជាច្រើន​ត្រូវការ​ការងារ​ធ្វើ ត្រូវការ​ប្រាក់ ទោះបី​១០០​ឆ្នាំ ទៅមុខ​ទៀត​ក៏​មនុស្ស​យើង​នៅ​ត្រូវការ​ប្រាក់​ដែរ ហេតុនេះ​វិធី​រកប្រាក់​គឺជា​ចំណុច​ចាប់ផ្តើម​មួយ​យ៉ាង​ល្អ​បំផុត​ដែល​យើង​ត្រូវ​លើកយក​មក​និយាយ ។​

​ ​ដូចនេះ​យើង​សូម​សន្មត់​ថា website របស់​យើង​គឺជា website ដែល​ពន្យល់​ប្រាប់​គេ​ពី​វិធី​រកប្រាក់ ។ ដូចនេះ​នៅក្នុង​អត្ថបទ​របស់​យើង​, យើង​ត្រូវ​បកស្រាយ​ពី​គន្លឹះ ចំណោះ​ស្រាយ និង បញ្ហា​មួយចំនួន​ដែល​អ្នកអាន​គាត់​អាច​មាន​ការចាប់អារម្មណ៍​ហើយ​ចង់​ធ្វើតាម អ្វី​ដែល​យើង​បាន​និយាយ​ក្នុង website យើង ។​

​ ​យើង​អាច​ទទួលយក ads ពី google មក​ដាក់​ក្នុង website យើង យើង​អាច​ដាក់ Banner របស់​ក្រុមហ៊ុន​ផ្សេងៗ ដើម្បី​យក​ក្បាល​កាក់ យើង​អាច​ផ្សាយពាណិជ្ជកម្ម​លក់​អ្វី​មួយ​ឲ្យ​អ្នកណាម្នាក់ ទាំងនេះ​គឺជា​អ្វី​ដែល​យើង​អាច​រកបាន ។​

​ ​ក្នុង website មួយ​យើង​អាច​រកបាន 100-200 ដូចនេះ បើ​យើង​មាន website ស្រដៀងៗ​គ្នា​ចំនួន​ច្រើន គិតថា ៥​ចុះ នោះ​យើង​អាច​រក​បាន​ប៉ុន្មាន ? សូម​កុំ​ទាន់​និយាយា​ដល់​រក​បាន​ប្រាក់​ម៉ឺន ឬ​ប្រាក់​សែន​សូម​រក​ត្រឹម​រយ និង​ពាន់​សិន​បាន​ហើយ រហូត​យើង​យល់​ពី​វា​បាន​ច្រើន​ហើយ ទើប​ពង្រីក​វា​ជា​ក្រោយ​ក៏​មិន​យឺត​ពេល​ដែរ ។​

​ ​ព្យាយាម​ប្រមូល​ព័ត៌មាន​ស្តីពី​ការរក​ប្រាក់​ឲ្យបាន​ច្រើនយ​កមកកត់ បង្កើន​ចំនួន​អត្ថបទ បង្ករ​ការចាប់អារម្មណ៍​របស់​អ្នក​អាន​ឲ្យបាន​ច្រើន តាម​ដែល​យើង​អាច​ធ្វើទៅបាន​ទោះ​ដោយ​វិធី​ណា​ក៏ដោយ​ចុះ ធ្វើយ៉ាងណា​ឲ្យ​អ្នក​ចូល​គាត់​គិតថា website របស់​យើង​គឺជា​កន្លែង​ដែល​គាត់​អាច​ទុកចិត្តបាន អាច​ទទួលយក​នូវ​ព័ត៌មាន​ដែល​គាត់​ត្រូវការ រួម​ទាំង​ព័ត៌មាន​ដែល​គួរ​ឲ្យ​គាត់​ចាប់អារម្មណ៍​បន្ថែម ។​

​ ​ជំពូក​ទី ៤ :​ ​Affiliate Program

​ ​ការទទួលយក​ពាណិជ្ជកម្ម​ពី​ក្រុមហ៊ុន​ផ្សេងៗ​មក​ដាក់​ផ្សាយ​នៅលើ website របស់​យើង​គឺជា​រឿង​ចាំបាច់​បំផុត​ដែល​ពុំ​អាច​ខ្វះ​បានឡើយ ។​

​ ​យើង​ធ្លាប់​បានឃើញ​ហើយ​ថា​នៅលើ website មួយ​ចំនួន​យ៉ាង​ធំ​មាន​ដាក់​ផ្សាយពាណិជ្ជកម្ម​ផ្សេងៗ យ៉ាង​សម្បូ​រណ៍​បែប ប៉ុន្តែ​ក្នុងនោះ​គឺមាន​តែ website មួយចំនួន​ប៉ុណ្ណោះ​ដែល​បាន​ដឹង​ពី​រឿង​ផ្ទៃក្នុង​ខ្លះៗ​នៃ​ការដាក់​ផ្សាយពាណិជ្ជកម្ម​នេះ ហើយ​អាចឲ្យ​គេ​រក​ប្រាក់​បាន​ច្រើន យើង​នឹង​និយាយ​ពី​រឿង​នេះ​នៅ​ផ្នែក​ក្រោយ​ទៀត​តែ​ពេលនេះ​ខ្ញុំ​សូម​លើកយក​ពី​វិធី​នៃ​ការ​ដំណើរការ​របស់ google មក​និយាយ​សិន ។​

​ ​* google ត្រូវបាន​គេ​ស្គាល់​ទូទាំង​ពិភពលោក​ថា​ជា website search engine សម្រាប់​ឲ្យ​យើង​ស្វែងរក (Search) អ្វីមួយ​ដែល​យើង​ត្រូវការ​ទោះ​ជា​ពាក្យ​អ្វី​ក៏ដោយ ក៏ google អាច​រក​ឃើញ​ដែរ ទោះ​វា​មិនមែន​ជា​ឈ្មោះ wesite តែ​ជា​ពាក្យ Keywords ក៏ google រកឃើញ ។ ក្រៅពី google នៅមាន yahoo, live, ask, AOL និង search engine ច្រើន​ទៀត​រាប់មិនអស់​ដែល​ត្រូវបាន​គេ​ដាក់ឲ្យ​ដំណើរការ​នៅ​លើ​ប្រព័ន្ធ Internet ប៉ុន្តែ​ក្នុង​ចំណោម​នោះ​គឺ​មានតែ google និង yahoo ប៉ុណ្ណោះ​ដែល​ទទួលបាន​ជោគជ័យ​ជាងគេ ។​

​ ​* ហេតុអ្វី ?

​ ​នោះ​ក៏​មកពី search engine ទាំងពីរ​នេះ​បាន​ចិញ្ចឹម​មនុស្ស​រាប់លាន​នាក់​នៅលើ​ពិភពលោក​

​ ​ដោយ​វិធី​ណា ?

​ ​គឺ​ងាយស្រួល​បំផុត !

​ ​ផ្ញើ​លុយ​ឲ្យ​រាល់​ខែ !

​ ​ហេតុអ្វី ?

​ ​គឺ​ការផ្សាយពាណិជ្ជកម្ម !

​ ​google និង​មិន​ល្បី​ហើយក៏​មិន​មានមុខ​រហូត​មកដល់​សព្វថ្ងៃនេះ​ទេ​បើសិនជា​គេ​មិន​អាច​បាន​ទទួល​ប្រយោជន៍​ពី​ទីនោះ ។​

​ ​ក្នុងនាម​ជា search engine ដ៏​ធំ​បំផុត​ជាង​គេ សព្វថ្ងៃ google មាន​តម្លៃ​ខ្លួន​រហូតដល់ 138 ពាន់​លាន​ដុល្លារ ។ google មិន​ត្រឹមតែ​ជា​អ្នក​ផ្តល់​ឲ្យ​យើង​នូវ​វិធី​រក​ពាក្យ ឬ website ប៉ុណ្ណោះ​ទេ ប៉ុន្តែ google បាន​ផ្តល់​ឱកាស​ឲ្យ website និង blog ជាច្រើន​អាច​រក​ប្រាក់​បាន​សម្រាប់​ចិញ្ចឹម​ដោយ​វិធី​ងាយស្រួល និង​សាមញ្ញ​បំផុត ដែល​អ្នក​ណា​ក៏​ដោយ​ឲ្យតែ​ចេះ​ប្រើ Internet អាច​រក​ប្រាក់​បាន​ពី​វិធី​ដ៏​ងាយ​នោះ រហូត​មាន​មនុស្ស​រាប់ពាន់​នាក់​ពឹង​អាស្រ័យ​ទៅ​លើ​ចំណូល​បានមក​ពី google អ្នកណា​ក៏​អាចធ្វើ​បាន អ្នកណា​ក៏​អាច​រក​បាន​មិន​ថា​ខ្មែរ ចាម ចិន បារាំង ខ្មៅ ស ល្អ អាក្រក់​ឡើយ ។​

​ ​ជា​ការពិត google បាន​បង្កើតឲ្យមាន​ប្រព័ន្ធ​ផ្សាយពាណិជ្ជកម្ម​មួយ​ដែល​អនុញ្ញាត​ឲ្យ website blog អាច​យក​ពាណិជ្ជកម្ម​នោះ​មក​ដាក់​ផ្សាយ យើង​ជា​ម្ចាស់ website អាច​ទទួលយក ads មក​ផ្សាយ​រួច​ទទួល​បាន​កម្រៃ​ពី​ការផ្សាយ​នោះ ។ តើ​យើង​ទទួល​កម្រៃ​ពី​ការផ្សាយ​នោះ​ដោយ​វិធី​ណា ?

​ ​ក្រៅពី google នៅ​មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដែល​បាន​ផ្តល់​កម្រៃ​ឲ្យដល់​ម្ចាស់ website ណាមួយ​ដែល​បាន​យល់ព្រម​ទទួលយក​ពាណិជ្ជកម្ម​របស់​គេ​មក​ដាក់​នៅក្នុង website របស់​យើង ។ សូម​ចាំ​ថា ម្ចាស់​របស់​ពាណិជ្ជកម្ម​គឺជា​អ្នក​កំណត់​តម្លៃ​ដែល​គេ​កំណត់​គឺ​មាន​ចាប់ពី $0.01 (1 សេន​) ឡើង​ទៅ​រហូត​ដល់​រាប់ពាន់​ដុល្លារ បើសិនជា​មាន​គេ​ក្លីក (click) ចូល​ពាណិជ្ជកម្ម​នោះ ប៉ុន្តែ​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ​ថ្លៃៗ​ទាំងនោះ​មិន​ដែល​បាន​មកដល់​យើង​ឡើយ ពុំ​ដឹង​ជា​គេ​ឲ្យ​ខាង​ណា​ជា​អ្នក​ផ្សាយ​ទេ ឯ​ចំណែក​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃថោកៗ ត្រឹម​ចាប់ពី ៥​សេន​ចុះក្រោម​ក្នុង 1 click គឺ​មាន​នៅ​សល់​ច្រើន ដូចនេះ​ចំណូល​ដែល​យើង​អាច​ទទួលបាន​ពី​ការផ្សាយពាណិជ្ជកម្ម គឺ​មិន​ច្រើន​ប៉ុន្មាន​ទេ ប៉ុន្តែ​ចូរ​ប្រមូល​យក​ឲ្យបាន​ច្រើន ។ ឧទាហរណ៍ : បើ​យើង​មាន​ទទួល​ពាណិជ្ជកម្ម​យក​ចុះ​ផ្សាយ​ជា​មួយ website យើង 1 click យើង​ទទួលបាន 7 សេន (​នៅពេល​យើង​ដាក់​ពាណិជ្ជកម្ម​ហើយ​មាន​អ្នកណា​ម្នាក់​គេ click លើ​ពាណិជ្ជកម្ម​នោះ​ដើម្បី​ចង់​ដឹង​ចង់​យល់​បន្ថែម​ពី �​ប្រកាស​� នោះ​) នោះ​យើង​ជា​ម្ចាស់ website និង​ទទួលបាន 2 សេន ហើយ​បើ​មាន​អ្នកណា​ផ្សេង​ទៀត​ចុច​មើល​ទៀត​នោះ​មានន័យ​ថា​ចំនួន​ទឹក​លុយ​របស់​យើង​នឹង​កើន​តាម​នោះ​ដែរ ។​

​ ​បើសិន​យើង​មាន​បង្កើត website ចំនួន​ច្រើន ចំណូល​របស់​យើង​អាច​ច្រើន​តាម​នោះដែរ ។ website ត្រូវ​មាន​ប្រធានបទ​ខុសៗ​គ្នា ហើយ​សង្កេតមើល​ថា​តើ website ណាមួយ​ទទួលបាន​ច្រើនជាងគេ ដូចនេះ​យើង​ត្រូវបង្កើត website ស្រដៀង​គ្នា​នោះ​ក្នុង​ចំនួន​ច្រើន​ថែម​ទៀត ។​

​ ​* google មាន​គំនិត​នេះ​

​ ​- search engine : ទី ១ គឺ​សម្រាប់​ឲ្យ​អ្នក​ចូល​ទាំងអស់​ស្វែងរក​អ្វីដែល​គេ​ត្រូវការ ពេល​រក​ឃើញ​, វា​នឹង​បង្ហាញ​ពី​លទ្ធផល​ដែល​បាន​រកឃើញ​ដោយ​ចំ និង​ដោយ​ប្រហាក់ប្រហែល ។ google យល់​ថា​បើសិនជា​ខ្លួន​អាច​ឲ្យ​ម្ចាស់ website ផ្សេងៗ​អាច​រក​ប្រាក់​បាន​ពី​ការទទួល​យល់ព្រម​យក​ពាណិជ្ជកម្ម​របស់​ខ្លួន​ទៅ​ចុះផ្សាយ​រួច​ទទួលបាន​ប្រាក់កម្រៃ ដូចនេះ​សេចក្តីត្រូវការ​ដើម្បី​ប្រើ google នឹង​នៅតែ​មាន​តម្លៃ ហើយ​មនុស្ស​ច្រើន​ឡើង​និង​ចូលចិត្ត google website កាន់តែ​ច្រើន​ឡើង​នឹង​ចង់បាន ads របស់ google យកមក​ដាក់​ជា​មួយ website ខ្លួន ទោះបី​ថា​យ៉ាង​ដូច្នេះ​ក្តី ក៏​នៅ​មាន​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ដែល​មិន​មាន search engin ដូច google ប៉ុន្តែ​គេ​បាន​បង្កើត​ប្រព័ន្ធ​ផ្សាយពាណិជ្ជកម្ម​បែប​ទំនើប​មួយ​មាន​លក្ខណៈ​ប្រសើរ​ជាង google adsense ច្រើនដង ឲ្យ​កម្រៃ​នៃ​កា​ចុះផ្សាយ​ខ្ពស់ជាង google ឯ​ចំណែក​ពាណិជ្ជកម្ម​វិញ​ទៀត​សោត​ក៏​មាន​លក្ខណៈ​ជា​ពាណិជ្ជកម្ម​ពិតៗ គួរឲ្យ​ទាក់ទាញ​អារម្មណ៍​ជាង google adsense ដែល​មាន​សុទ្ធតែ​អក្សរ​មិនសូវ​មាន​ការចាប់អារម្មណ៍ ។​

​ ​ក្រុមហ៊ុន​គួក​ជេ​បណ្តាញ​ផ្សាយពាណិជ្ជកម្ម​ទាំងនោះ ព្យាយាម​ប្រឹងប្រែង​ប្រកួត​ជា​មួយ google adsense យ៉ាង​ស្ងៀមស្ងាត់ ហើយ​ទទួលបាន​ការស្វាគមន៍​ពី​ម្ចាស់ website គ្រប់​ទីកន្លែង​ទាំងអស់ ប៉ុន្តែ​ដើម្បី​រក​ក្រុមហ៊ុន​ទាំងនោះ​និង​ទទួលបាន​ពាណិជ្ជកម្ម​មក​ចុះ​នៅលើ website របស់​យើង​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​ឡើយ ពីព្រោះ​តែ​យើង​មិនដឹង​ថា​ក្រុមហ៊ុន​ទាំងនោះ​នៅ​ទីណា ឈ្មោះ​អ្វី ហើយ​មាន​ទម្រង់​នៃ​វិធី​ធ្វើ​នោះ​បែបណា ដើម្បី​សម្រួល​ដល់​បញ្ហា​នេះ​ខ្ញុំ​បាន​ចងក្រង​ជា​បញ្ជី​មួយ រួម​ទាំង​សេចក្តីពន្យល់ និង លក្ខណផ្សេងៗ​ដែល​យើង​ត្រូវ​ដឹង​ជាមុន (​មាន​ក្រុមហ៊ុន​ខ្លះ​ពុំ​សុចរិត​មាន​ការបោកប្រាស់ បើសិនជា​យើង​ពុំបាន​ដឹង​ពី​ប្រវត្តិ​និង​របៀប​ប្រត្តិបត្តការណ៍​របស់​គេ​ទេនោះ website យើង​នឹង​ក្លាយទៅជា​កន្លែង​សម្រាប់​ផ្ទេរ Traffic ឲ្យគេ​ជាមិនខាន​) ឲ្យបាន​សព្វគ្រប់​ពី​ក្រុមហ៊ុន​និមួយៗ​មុន​ពេល​យើង​ទទួល​យល់ព្រម​រកស៊ី​ជាមួយ​គេ ។​

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

​ ​ ​ ​ដោយឡែក​

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

​ ​Google Ads Sense ជា​អ្វី ?

​ ​Gogle adsensen (Ads Sense) គឺជា​វិធី​ផ្សាយពាណិជ្ជកម្ម​ម្យ៉ាង បង្កើតឡើង​ដោយ​ក្រុមហ៊ុន google ។ ក្រុមហ៊ុន google អាច​រក​ប្រាក់ចំណូល​បាន​រាប់រយ​លាន​ដុល្លារ​ក្នុង 1​ខែៗ ដោយ​អនុញ្ញាត​ឲ្យ website ទាំងឡាយ​ទទួល​យក​ការផ្សាយ​ពាណិជ្ជកម្ម​ពី google ទៅ​ចុះ​ផ្សាយ​លើ website ទាំងនោះ ។ វិធី​ចុះផ្សាយ​ពាណិជ្ជកម្ម​នេះ google ហៅ​វា​ថា "AdWords" ។​

​ ​ក្រុមហ៊ុន​ណា​មួយ website ណាមួយ ទោះបីជា​ក្រុមហ៊ុន​ធំ ក្រុមហ៊ុន​តូច ឬ​ជា​អ្នកណា​ម្នាក់​ក៏ដោយចុះ​ដែលមាន website ដំណើរការ (​មាន​សកម្មភាព​) អាច​ទទួលយក �​កម្មវិធី​ផ្សាយពាណិជ្ជកម្ម​� របស់ google មក​ដាក់​ផ្សាយ​នៅលើ website របស់​យើង​បាន ហើយ​ទទួលបាន​កម្រៃ​ពី​ការ​ទទួល​យល់ព្រម​ដាក់​ផ្សាយពាណិជ្ជកម្ម​នោះ ។​ក្នុងន័យ​មួយទៀត​គឺ​យើង​ទទួល​ជួយ​ផ្សាយពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន google ហើយ​ទទួលបាន​កម្រៃ​ពី​ក្រុមហ៊ុន​នេះ ។ របៀប​នៃ​ការបង់​កម្រៃ​ឲ្យ​យើង​គឺ​គិត​ជា​ភាគរយ ប្រហាក់ប្រហែល 2 សេន ក្នុង 1 click (​មានន័យ​ថា : បើ​ពាណិជ្ជកម្ម​ដែល​បាន​ដាក់​ផ្សាយ​ក្នុង website យើង​ត្រូវ​បាន​អ្នកណាម្នាក់ (​អ្នក​ចូល website យើង​) click (​ចុច​) ទៅលើ Ads នោះ (​ពាណិជ្ជកម្ម​នោះ​) ដើម្បី Link (​ភ្ជាប់​) ទៅកាន់ website របស់​ម្ចាស់​ពាណិជ្ជកម្ម នោះ​យើង​នឹង​ទទួល​បាន​កម្រៃ​ចំនួន 2 សេន ពី google ។​

​ ​តាមរយៈ​វិធី​ផ្សាយពាណិជ្ជកម្ម​បែបនេះ យើង​ប្រហែលជា​គិតថា​បើ​យើង​អង្គុយ​ចុច​បើក (click) លើ​ពាណិជ្ជកម្ម​នោះ ដោយ​ខ្លួនឯង​ឲ្យបាន​ច្រើនដង​ប្រហែលជា google មិន​ដឹង​ទេ ! ការគិត បែបនេះ​គឺ​ខុស​ស្រឡៈ ត្រូវ​ចាំ​ថា google មាន​បញ្ជូន spider និង Grawler ទៅគ្រប់ website ទាំងអស់​នោះ​ទូទាំង​ពិភពលោក​គ្មាន​សល់ website ណាមួយ​ទេ website ទាំងអស់នោះ​មាន​សកម្មភាព​អ្វី​ខ្លះ Google ដឹង​ទាំងអស់ website នោះ​មាន​មនុស្ស​ចូល​មើល​ម៉ោង​ណា នា​ទីណា មកពី​ប្រទេស​ណា google ដឹង​ទាំងអស់ តើ​យើង​គិត​ថា​អាច​កុហក google បានទេ ចម្លើយ​គឺ �​ទេ​� បើ​យើង​ហ៊ាន​ធ្វើ​ដូច្នេះ google នឹង​បញ្ឈប់​យើង​លែង​ឲ្យ​យក​ពាណិជ្ជកម្ម​មក​ចុះ​ផ្សាយ​ទៀត​ជា​ស្វ័យប្រវត្តិ ហើយ​លែង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ផ្សាយ​ជា​រៀងរហូត website យើង​ទៀត​សោត​ក៏​ត្រូវបាន google ពិចារណា ! អាច​ចាត់ទុក​ចូល​ក្នុង​ជំពូក website មិន​ស្មោះត្រង់ ឬ លែង​អាចឲ្យ​គេ​រកឃើញ និង​មិន​មាន​ចំណាត់​ថ្នាក់​ក្នុង search engine ឡើយ ។​

​ ​ទោះបីជា​ការព្រម​ទទួលយក​ពាណិជ្ជកម្ម (adsense) ពី google មក​ចុះ​ផ្សាយ​នៅលើ website របស់​យើង​ទទួលបាន​ប្រាក់​កម្រៃ​តិចតួច​ក៏​ពិតមែន ប៉ុន្តែ​វា​អាច​ជួយ​សម្រាល​ការចំណាយ​ទៅលើ​ការបង់ថ្លៃ Host របស់ website យើង លើសពីនេះទៅទៀត បើ​យើង​យល់ដឹង​ពី​បញ្ហា​នេះ​ច្រើន និង​បាន​ដឹង​ស៊ីជម្រៅ​ជាងនេះទៀត បើ​យើង​អាច​រក​ប្រាក់​ចិញ្ចឹមជីវិត​បាន​យ៉ាង​ស្រួល ទោះ​យើង​មិន​មាន​ធ្វើការ​អ្វី​ក៏ដោយ (​ត្រឹម 500 ទៅ 5000 ដុល្លារ ក្នុង 1​ខែ គឺ​អាច​រកបាន​ដោយ​ងាយ​) ។ (​ដើម្បី​រក​ប្រាក់​បាន​តាម​វិធី​នេះ សូម​រង់ចាំ​អាន​សៀវភៅ​អេឡិចត្រូនិច ដែល​ខ្ញុំ​និង​ចេញផ្សាយ​នៅ​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ​) ។​

​ ​កម្មវិធី​ផ្សាយពាណិជ្ជកម្ម​របស់ google នេះ​ទទួលបាន​ការស្វាគមន៍​គ្រប់​ទីកន្លែង​ផ្តល់​ការងារ ផ្តល់​កម្រៃ​សំរាប់​ចិញ្ចឹម​មនុស្ស​ជាច្រើន​លាន​នាក់​រាល់ថ្ងៃ ។​

​ ​កម្រៃ​ដែល​យើង​ទទួលបាន​គឺជា​រៀងរាល់ខែ ទោះ​យើង​នៅទីណា​ក៏ដោយ​ចុះ​ក៏ google ផ្ញើ​ឲ្យ​យើង​បាន​ដែរ ទោះជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ក្តី​គឺ​គ្មាន​បញ្ហា​ទេ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ​គឺ​មាន​អាស័យដ្ឋាន​មួយ​ត្រឹមត្រូវ​ច្បាស់លាស់ ឬ​មាន​បើក​គណនេយ្យ​នៅ​ធនាគារ​ដើម្បី​ទទួលយក​លុយ​កម្រៃ​នេះ ។​

​ ​យើង​មិនគួរ​មើលរំលង​វិធី​រក​ប្រាក់​បែប​នេះ​ឡើយ ពីព្រោះ​យើង​គ្រាន់តែ​ធ្វើ​វា​ចោល​ហើយ​រង់ចាំ​ទទួលយក​ប្រាក់​ប៉ុណ្ណោះ បើ​យើង​អាចបង្កើត website ច្រើន (100 ឬ 500) ចេញពី​ក្នុង Host តែមួយ បង់​តែ $5 - $10 ក្នុង ១​ខែ ហើយ​ចំណាយ​ពេល​ខ្លះ​បង្កើត website បន្ទាប់ពី​នោះ​ដេក​រង់ចាំ​ទទួលយក​ប្រាក់ វា​និង​ស្មើ​ពាក្យ​ថា​ដេក​រង់ចាំ​លុយ​ហោះចូល​តាម​ទ្វារ តាម​បង្អួច ដែល​ពាក្យ​នេះ​បាន​ក្លាយជា​ការពិត​ទៅ​ហើយ​នាពេល​បច្ចុប្បន្ន​នេះ អ្វី​ដែល​យើង​ត្រូវ​ការសំខាន់​ជាង​គេ​គឺ �​ភាសា​អង់គ្លេស និង ចំណេះដឹង​ផ្នែក website និង​គំនិត និង ការ​អំនត់​ព្យាយាម​� វា​ស្មើ​និង​លុយ​ហោះចូល​តាម​ទ្វារ​បង្អួច �​គឺ​វា​លែង​ជា​ពាក្យ​និយាយ​លេង ឬ​បន្ថុះ​បង្អា​ប់ដូច​មុន​ទៀត​ហើយ​� ។​

​ ​ឥឡូវនេះ​យើង​ត្រឡប់​បក​មក​វិធី​ដែល google រក​ប្រាក់​និង​វិធី​ផ្សាយពាណិជ្ជកម្ម​វិញ​ម្តង ។ អ្នកណាម្នាក់​ដែល​មាន​បំណង​ផ្សាយ​ពាណិជ្ជកម្ម (​មាន​ពាណិជ្ជកម្ម​រាប់រយ​លាន​ក្នុង ១​ថ្ងៃៗ​) ជាមួយ google អ្នក​នោះ​ត្រូវ​កំណត់​ទឹកប្រាក់​សម្រាប់​ចំណាយ​ដើម្បី​ផ្សាយពាណិជ្ជកម្ម​នោះ ។ ឧទាហរណ៍​ថា​គាត់​នឹង​ចំណាយ 500​ដុល្លារ​ក្នុង​មួយ​ខែ​ដើម្បី​ផ្សាយពាណិជ្ជកម្ម​របស់គាត់ google តម្រូវឲ្យ​ម្ចាស់​ពាណិជ្ជកម្ម​កំណត់​តម្លៃ click តើ​យើង​ជា​ម្ចាស់​ពាណិជ្ជកម្ម និង​ផ្តល់ឲ្យ​គេ​ប៉ុន្មាន​ក្នុង 1click (1 click គឺ​ស្មើ​អ្នកណា​ម្នាក់​ចុច​ទៅលើ​ពាណិជ្ជកម្ម​នោះ​) បើ​យើង​ជា​ម្ចាស់​យល់ព្រម​ឲ្យគេ 1 click 3​សេន 2​សេន (​យ៉ាងតិច​) ឬ​ច្រើន​ជាង​នេះ តែ​មិន​តិច​ជាង 2​សេន​ឡើយ ដូច្នេះ​ពាណិជ្ជកម្ម​នោះ​នឹង​ត្រូវ​បាន google តម្រង់​ទៅ​រក website ណាមួយ​ដែល​ត្រូវ​ជាមួយ Keywords របស់​ពាណិជ្ជកម្ម (Keywords គឺជា​ពាក្យ​គន្លឹះ​សំដៅ​សំគាល់​ន័យរ​បស់​ពាណិជ្ជកម្ម​) ។ ក្រៅ​ពី​ត្រូវ​បង់ប្រាក់​តាម​ចំនួន​យើង​ត្រូវ​បង់​កម្រៃ​ឲ្យ google ក្នុង​ការរៀបចំ​ចាត់ចែង​ពាណិជ្ជកម្ម​យើង​សម្រាប់​ផ្សាយ​ក្នុង ១ លើក google យក​ពី​យើង​ប៉ុន្មាន​អាស្រ័យទៅលើ​ការកំណត់​របស់ google ម្ចាស់​ពាណិជ្ជកម្ម​ត្រូវ​ស្វែងយល់​ពី​បញ្ហា​នេះ​ជាមួយ google ដោយផ្ទាល់ ។ ប្រាក់​ដែល​យើង​បង់​សម្រាប់​ផ្សាយពាណិជ្ជកម្ម​ត្រូវបាន google ដាក់ចូល​ធនាគារ​យក​ការប្រាក់ ឯ​ចំណែក​ថ្លៃ​កម្រៃ google យក​ដាក់​ធនាគារ​ដូចគ្នា ដូច្នេះ google អាច​រក​ប្រាក់​បាន​ពីរ​មុខព្រួញ​គឺ​ការប្រាក់​និង​ថ្លៃ​កម្រៃ ឯ​ចំណែក​ទឹកប្រាក់​សំរាប់​ចំណាយ​ថ្លៃ​ផ្សាយ​គឺ​បាន​មក​យើង ឬ website ណា​ដែល​យក​ពាណិជ្ជកម្ម​មក​ចុះ​ផ្សាយ ។ ទឹកប្រាក់​របស់​ម្ចាស់​ពាណិជ្ជកម្ម នឹង​ត្រូវ​អស់​នៅ​ពេល​គ្រប់​ចំនួន​ទឹក​លុយ 500 ដុល្លារ​នោះ ម្ចាស់​ពាណិជ្ជកម្ម​អាច​បន្ត ឬ​អាច​ឈប់​តាមចិត្ត​ចង់​របស់ខ្លួន ។​

​ ​យើង​ឃើញ​ហើយ​ថា​ទឹកប្រាក់​ជាច្រើន​រយ​លាន​ដុល្លារ​ត្រូវ​ចំណាយ​ឲ្យ​ម្ចាស់ website ដែល​ទទួល​យក​ពាណិជ្ជកម្ម​ទៅ​ផ្សាយ​ជា​រៀងរាល់ថ្ងៃ ។ ទឹកប្រាក់​ដែល​យើង​ទទួលបាន google មិន​ដែល​កេង​បន្លំ​ពី​យើង​ឡើយ ហើយ google និង​ផ្ញើ​ឲ្យ​យើង​នៅពេល​ទឹកប្រាក់​នោះ​គ្រប់​ចំនួន 100 ដុល្លារ ឬ​លើស​ពីនេះ តើ​យើង​អាច​ទទួលយក​ចំណែក​នៃ​ទឹកប្រាក់​នេះ​ទេ ? គឺ​ពិតជា​អាច​អ្វីដែល​ទាមទារ​ខ្លាំងជាងគេ​នោះ​គឺ ភាសា​អង់គ្លេស និង​ចេះ​បង្កើត website ដោយ​ខ្លួនឯង​, website មួយ​មាន 15 ទំព័រ​ឡើង​ទើប google រាប់​យើង​ជា​មិត្ត តិច​ជាង​នេះ google មិន​សប្បាយ​ចិត្ត​យក​យើង​ជា​មិត្ត​ឡើយ ។​

​ ​website របស់​យើង​ត្រូវ​បង្កើត​ជា​ភាសា​អង់គ្លេស​មាន​ទិសដៅ​សំរាប់​អ្វីមួយ (​ទោះ​និយាយ​ពី​អ្វី​ក៏ដោយ​) លៃ​ធ្វើយ៉ាងណា​ឲ្យគេ​ឆ្ងល់ ឲ្យគេ​ចូល​ច្រើន ឲ្យគេ​ចង់ដឹង​---​មិនចេះ​រៀប​ពាក្យ​អង់គ្លេស​គ្មាន​បញ្ហា ! Copy របស់​ផស់​គេ​មក​ដាក់​លាយ​គ្នា និង​ប្រើ​គំនិត​បន្តិច​គឺជា​ការ​ស្រេច (​សូម​រង់ចាំ​អាន​វិធី​បង្កើត website និង​វិធី​ដាក់​អត្ថបទ​ដែល​នឹង​មាន​ចេញផ្សាយ​ឆាប់ៗ​នេះ​)

​ ​ប្អូនៗ​ដែល​ជា​និស្សិត​សិក្សា​ផ្នែក IT ឬ website ហើយ​ចេះ HTML, PHP, MySQL គឺ​ចាំបាច់​ជាង​គេ​បើ​ចេះ Java ផង​រឹតតែ​ប្រសើរ​បំផុត បើសិនជា​ពុំ​សូវ​ស្ទាត់​ទេ​គួរ​រៀន​បង្កើត website រៀន HTML, PHP និង MySQL រួម​និង Java ពីព្រោះ​យើង​ត្រូវ​ប្រើ Programming Language script នេះ​ច្រើនជាងគេ ក្រៅពី​នេះ​មិនសូវ​ជាសំខាន់​ប៉ុន្មាន​ទេ​សម្រាប់​ផ្នែក website ។​

​ ​ព្យាយាម​បង្កើន​ភាសា​អង់គ្លេស​ឲ្យបាន​ច្រើន ចេះ​និយាយ​អង់គ្លេស �​គ​� ក៏​មិន​អី​ដែរ (​ចេះ​សរសេរ​) ពីព្រោះ​គ្មាន​អាមេរិកាំង​ណាមួយ​មក​សួរដេញដោល​យើង​ផ្ទាល់មាត់​ឡើយ ។ បើ​យើង​បង្កើត website ជា​ភាសា​ខ្មែរ​គឺ​មាន​ការពិបាក​ច្រើនណាស់ លើកលែង​តែ​ប្អូនៗ​ចេះដឹង​ផ្នែក​បញ្ហា​របស់ Unicode ច្រើន ម្យ៉ាងវិញទៀត google មិនសូវ​ចូលចិត្ត website ប្អូន​ច្រើន​ដែរ ពីព្រោះ​ខ្មែរ​ភាគច្រើន​មាន​ចំនួន​តិច​ណាស់​ដែល​ប្រើ Internet ប្អូន​មិន​អាច​បង្កើត website ដូច CEN នេះ​បាន​ឡើយ ពីព្រោះ​វា​ត្រូវការ​អ្នក​មាន​បច្ចេកទេស​ខ្ពស់​ណាស់ និង​ត្រូវការ​បុគ្គលិក​ច្រើន ចំណាយ​ប្រាក់​ជាច្រើន​ម៉ឺន​ដុល្លារ​ទើប​អាចធ្វើ​បាន សូម​ព្យាយាម​បង្កើត​ជា​ភាសា​អង់គ្លេស​ប្រសើរ​ជាង ។​

​ ​បើសិន​ជា​ប្អូន​ធ្វើ​បាន​ប្អូន​នឹង​ទទួលបាន​ប្រយោជន៍​ច្រើនយ៉ាង​ណាស់​គឺ :

​ ​- រក​ប្រាក់​ចិញ្ចឹមជីវិត​បាន​

​ ​- សំរាប់​បង់ថ្លៃ​សិក្សា​បាន​គ្រប់គ្រាន់​

​ ​- បង្កើន​បទពិសោធន៍​

​ ​- បាន​រៀន​បន្ថែម​បច្ចេកទេស​ថ្មីៗ​

​ ​- ងាយ​រក​ការងារ​ធ្វើ​

​ ​- អាច​រស់​បាន​ទោះ​ប្អូន​រក​ការងារ​ធ្វើ​មិន​បាន​ក៏ដោយ រស់​បាន​ដោយ​គ្រប់គ្រាន់​

​ ​ក្នុង website មួយ​យើង​អាច​ទទួល​ប្រាក់​ត្រឹមតែ $10-$15 ប៉ុណ្ណោះ​ក្នុង​មួយខែ ពី​ការផ្សាយ​ពាណិជ្ជកម្ម​របស់ google ត្រូវ​ព្យាយាម​បង្កើត website ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន​ទោះ​ដល់ 100 ឬ លើស​នេះ​ក៏​ដោយ​តាម​ដែល​អាច​ធ្វើទៅបាន ។​

​ ​បច្ចុប្បន្ន​នេះ​មាន Host server ជាច្រើន​អនុញ្ញាត្ត​ឲ្យ​ប្អូនៗ​អាចដាក់ domain ដោយ​គ្មាន​កំណត់ (Unlimited) ដូចនេះ​ប្អូន​អាច Host ចេញពី server តែ​មួយ​ប៉ុន្តែ​អាចដាក់ Domain បាន​ច្រើន វា​ជួយ​បន្ថយ​ការចំណាយ​របស់​ប្អូន​ឲ្យនៅ​តិច​បំផុតបាន ។ ចង់ដឹងថា Host ណាខ្លះ​ដែល​ប្អូន​ត្រូវ​ទិញ​ទេ សូម​អាន​អត្ថបទ​នេះ នោះ​ប្អូន​នឹង​បានដឹង​ជាក់​ជា​ពុំខាន​ឡើយ ។​

​ ​ដូច​ខ្ញុំ​បាន​និយាយ​បន្តិច​មក​ពី​ខាងដើម​រួចមកហើយ​ថា ទទួលយក​ការផ្សាយ​ពី google "Adsense" អាច​ឲ្យ​ប្អូន​រក​ប្រាក់​បាន តើ​អាច​ទៅរួច​ទេ រក​ប្រាក់​តាម​វិធី​នេះ​គឺ​ពិតណាស់ 100​ភាគរយ នេះ​គឺជា​ការពិត បើ​ប្អូន​បើក website ណាមួយ​ប្អូន​និង​ឃើញ ads by google រួច​ឃើញ​មាន​និយាយ​ពី​អ្វីៗ​ស្រដៀង​និង​អ្វី​ដែល​ប្អូន​កំពុង​រក (search) នោះ​ហើយ​គឺជា​លុយ បើ website ទាំងនោះ​មិន​អាច​រក​ប្រាក់​បានទេ ក៏​គ្មាន ads by google នៅលើ website នោះដែរ សូម​ព្យាយាយម​រកពាក្យ "ads by google" នេះ​នៅលើ website ណាមួយ​ក៏បាន មានន័យ​ថា 1000 website គឺមាន ads by google 999 ក្នុងនោះ តើ​ចាំ​អី​ទៀត ទោះ​យើង​ជា​ខ្មែរ​ក៏​យើង​អាចធ្វើ​បាន​ដែរ ។​

​ ​សូម​កុំ​ធ្វើ​ត្រឹម​ជា​អ្នក​ចូល​លេង Internet តែ​សូម​ប្អូន​ប្រែក្លាយ​ខ្លួន​មកជា​អ្នក​រក​ប្រាក់​តាមរយៈ Internet វិញ​ម្តង នោះ​ប្អូន​នឹង​ដឹង​ថា​វា​ងាយស្រួល​បែបណា កិច្ចការ​នេះ​ប្អូន​មិនចាំបាច់​បង់លុយ​ឲ្យ​អ្នកណា​ម្នាក់​ឡើយ គឺ​យ៉ាងច្រើន​បំផុត​ត្រូវ​ចំណាយ​ប្រាក់​តិចតួច​ទិញ​ឯកសារ​សម្រាប់​អាន​ស្វែងយល់​ពី​វិធី​រក​ប្រាក់​នោះ​បន្តិច​ប៉ុណ្ណោះ ចង់​ជ្រាប​ព័ត៌មាន​បន្ថែម ? ប្អូន​អាចដាក់​សំបុត្រ​មកកាន់​ការិយាល័យ​របស់ CEN ឬ email មកកាន់ CEN តាមរយៈ info@cen.com.kh អាស័យដ្ឋាន ផ្ទះ​លេខ 32A ផ្លូវ 368 សង្កាត់​បឹង​កេងកង ៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ យើងខ្ញុំ​នឹង​ផ្តល់​ជូន​ព័ត៌មាន​បន្ថែម​តាមរយៈ email ដែល​ប្អូន​ភ្ជាប់​មក​ជាមួយ​សំបុត្រ ឬ email ដែល​ប្អូន​បាន​ផ្ញើមក ក្រៅពី​នេះ​ប្អូន​អាច Post សារ​របស់​ប្អូន​នៅក្នុង Forum របស់ CEN ដោយ​មាន​បញ្ជាក់ email របស់​ប្អូន​ត្រឹមត្រូវ ។​

​ ​ខាងក្រោម​នេះ​មាន​សំនួរ​មួយចំនួន​ដែល​ប្អូន​ត្រូវ​ឆ្លើយ​ជាមុនសិន បើ​ប្អូន​អាច​ឆ្លើយបាន​ទាំងអស់​គឺ​ប្អូន​មានលទ្ធភាព​អាច​រក​ប្រាក់​តាម​វិធី​នេះ​បាន​ហើយ :

​ ​1- តើ​ប្អូន​អាច​អាន និង ចេះ​ភាសា​អង់គ្លេស​ច្រើន​ប៉ុនណា​

​ ​ ​- អាន​សៀវភៅ​អង់គ្លេស​យល់​សេចក្តី ?

​ ​ ​- អាន​អត្ថបទ​លើ website យល់​សេចក្តី ?

​ ​2- តើ​ប្អូន​មាន​ប្រាក់​ត្រឹម 350 ដុល្លារ​ទេ ! (​ឬ 500)

​ ​ ​- 150 ដុល្លារ​សំរាប់​ទិញ Host (​បើក website)

​ ​ ​- 50 ដុល្លារ​សម្រាប់​ការប្រើ Internet

​ ​ ​- 150 សំរាប់​ដាក់​ធនាគា​រយ​ក VISA Card (Credit Card) មក​ប្រើ​

​ ​* បញ្ជាក់ : តាមពិត​ប្អូន​ត្រូវដាក់ 300 ក្នុង​ពេល​សុំ VISA Card សម្រាប់​ការចំណាយ​ផ្សេងៗ រួម​ទាំង​ទិញ Host

​ ​3- ពេលវេលា​ត្រឹម ២​ម៉ោង ក្នុង​មួយ​ថ្ងៃ (​ពេល​ណា​ក៏​បាន​)

​ ​4- មានចិត្ត​អំណត់ តស៊ូ​ព្យាយាម​

​ ​5- មានការ​តាំងចិត្ត​ពិតប្រាកដ​

​ ​6- ចេះ HTML (​បើ​ចេះ PHP និង MySQL ផង​រិត​តែ​ប្រសើរ​)

​ ​បើ​ប្អូន​គិត​ថា​សំនួរ​ខាងលើ​ប្អូន​អាច​ធ្វើទៅបាន នោះ​មានន័យ​ថា​ប្អូន​អាច​រក​ប្រាក់​បាន​តាម​វិធី​ច្រើន​ទៀត​រាប់​មិន​អស់​ដែល​ប្អូន​អាច​ធ្វើទៅបាន ។​

​ ​* តើ​ត្រូវធ្វើ​យ៉ាងណា​ខ្លះ ?

​ ​អត្ថបទ​នេះ​មាន​លក្ខណៈ​ស្មុគ្រស្មាញ​បន្តិច គឺ​មិន​បាន​ទៅ​តាម​លំដាប់លំដោយ​ទេ ប៉ុន្តែ​បាន​ចោះ​យកតែ​សេចក្តី​សំខាន់ៗ​មក​សរសេរ​ប៉ុណ្ណោះ បើ​នឹង​រៀបរាប់​ទាំង​អស់នោះ​ឃើញ​ថា​វា​ច្រើន​ហួស ត្រូវ​ចំណាយ​ពេល​ច្រើន​សំ​រាប់អាន ម្ល៉ោះហើយ​ខ្ញុំ​ព្យាយាម​សង្ខេប​វាឲ្យ​នៅសល់តិច តែ​សូម​ប្អូន​ព្យាយាម​អាន​ហើយ​ស្វែងយល់​ដោយ​ខ្លួនឯង​ជា​បន្ថែម​ផង​ទើប​យល់​សេចក្តី​បន្ថែម​បាន ។​

​ ​ខាងក្រោម​នេះ​គឺ​អ្វី​ដែល​ប្អូន​ត្រូវធ្វើ :

​ ​- ត្រូវមាន credit card (visa card) ក្នុង​ទឹកប្រាក់​ប្រមាណ 300 ឡើងទៅ ធនាគារ​អាច​ឲ្យ​ប្អូនសុំ visa card បាន​ដោយ​មាន​ប្រាក់​ត្រឹម 100 ដុល្លារ​ប៉ុណ្ណោះ (​ធនាគារ SBC ... ជាដើម​)

​ ​- ចេះ​អង់គ្លេស​បង្គួរ​

​ ​- ចេះ HTML ដើម្បី​បង្កើត website

​ ​- បង្កើត website និយាយ​ពី​អ្វី​ក៏បាន សុខភាព អាហារ ជីវិត បច្ចេកទេស​បង្រៀន​ធ្វើ​អ្វីមួយ ស្រេច​តែ​ប្អូន​នឹកឃើញ ...​។​

​ ​- បង្កើត website បាន​ហើយ​ត្រូវ​ទិញ Host គេ (​ចុច​ត្រង់នេះ​) ដើម្បី​ស្វែងយល់​ពី​វិធី​ជ្រើសរើស Host ដែល​ប្អូន​ត្រូវការ ។​

​ ​- Upload website ដែល​បាន​ធ្វើ​នោះ ឲ្យគេ​អាច​ចូល​មើល​បាន​

​ ​- រក​វិធី​បង្កើត traffic (​បង្កើន ឬ បង្កើតឲ្យមាន​អ្នក​ចូល​មក​កាន់ website យើង​ឲ្យបាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន ក្នុង​ករណី​ខ្លះ​ត្រូវ​ចំណាយ​ប្រាក់​) ។​

​ ​- ចុះឈ្មោះ​ជាមួយ google ដើម្បី​ទទួលយក Ads មក​ចុះ​ផ្សាយ​ជាមួយ website របស់​យើង​

​ ​* បញ្ជាក់ : ប្អូន​ត្រូវ​បើក​គណនេយ្យ​មួយ​ដើម្បី​ទទួលយក​ប្រាក់​ពី google និង​ពី​ប្រភព​ផ្សេងៗ​ទៀត គួរ​បើក​វា​ជា​មួយ​ធនារ​គារ​ដែល​ប្អូន​សុំ credit card ទើប​ជា​ការល្អ ។​

​ ​- បង្កើន​អត្ថបទ​ក្នុង website ប្អូន​ឲ្យបាន​ច្រើន upload ឲ្យបាន​ញឹកញាប់​

​ ​- បង្កើត website បន្ថែម​និយាយ​ពី​អ្វី​ផ្សេងៗ​ក្រៅពី website ទី 1

​ ​- ព្យាយាម​បង្កើន​ចំនួន website ឲ្យបាន​ច្រើន តាម​ដែល​អាច​ធ្វើទៅបាន តែ​ឲ្យ​ស្ថិតក្នុង Host តែ​មួយ​បាន​ហើយ ។​

​ ​- អាន​អត្ថបទ​នៅក្នុង CEN បន្ថែម​ដើម្បី​ស្វែងយល់​ពី​វិធី​ផ្សេងៗ​ទៀត​ដែល​អាច​រក​ប្រាក់​បាន​តា​មរយៈ​នេះ (website)

​ ​- ចូលរួម​ជាមួយ My Space, youtube, space Book ៘ ដើម្បី​ប្រាប់​គេ​ឲ្យដឹង​ពី website យើង​

​ ​- រក​វិធី​គ្រប់យ៉ាង​ធ្វើឲ្យ website យើង​ជា​ទី​ដែល​គេ​ចូល​ចិត្ត​ចង់​មក​ហើយ​មកទៀត នោះ​ទើប​ជា​ការប្រសើរ ។​

​ ​- ការចុះឈ្មោះ​ជាមួយ google ដើម្បី​ទទួលយក ads មក​ចុះ​ផ្សាយ​ខ្ញុំ​និង​សរសេរ​ពន្យល់​នាពេល​ខាងមុខ​ដ៏​ខ្លី​នេះ សូម​ត្រឡប់មក​អាន​ជា​ថ្មី​ជាមួយ CEN ។​

​ ​ចំណែក​វិធី​រកលុយ​តាមរយៈ​ផ្សេងៗ​ទៀត និង​មាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់ ព្រម​គ្នា​នេះ​សូម​គិតថា CEN គឺជា​មិត្ត​ម្នាក់​ដែល​ប្អូន​អាច​ជឿ​ទុកចិត្តបាន ។​

​ ​អត្ថបទ​ចេញ​ពេល​ក្រោយ​នេះ :

​ ​+ បើក​ហាង​លក់​សម្ភារៈ​រាប់​ម៉ឺន​មុខ​ដូច Amazon ចំណាយ​តែ​សូន្យ​ដុល្លារ​

​ ​+ លក់​ឥ​វ៉ាន់​នៅលើ eBay

​ ​+ យក youtube ធ្វើជា​កន្លែង​ផ្សាយ website យើង​និង​រក​លុយ​តាមរយៈ youtube

​ ​+ រកលុយ​១​ខែ 500 ដុល្លារ​តាមរយៈ My Space

​ ​+ វិធី​បង្កើត Blog ដើម្បី​រក​ប្រាក់​

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

​ ​ ​"Adsense" ជា​ជំនួញ​បិទមុខ​សម្រាប់​មនុស្ស​គ្រប់គ្នា !

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

* អ្នកណា​ក៏​ចង់​បាន​ប្រាក់ !

* អ្នកណា​ក៏​ចង់បាន​ការងារ​រកប្រាក់​បាន​ច្រើន​ធ្វើ !

* អ្នកណា​ក៏​ចង់​រស់​ក្នុង​ជីវិត​មួយ​មាន​អ្វីៗ​គ្រប់សព្វ !

​ ​យើង​គ្រប់គ្នា​ដឹង​ហើយ​ថា​គ្មាន​អ្វី​គ្រប់​យ៉ាង​បាន​មក​ដោយ​ទទេៗ​គ្រប់សព្វ​នោះឡើយ គឺ​យើង​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង លំបាក​បែប​ម្យ៉ាង​, ដើម្បី​បង្កើត​ម៉ាស៊ីន​ផលិត​លុយ​ឲ្យ​យើង ។ កិច្ចការ​ខ្លះ​យើង​ត្រូវ​ទៅ​ធ្វើ​ទ​ទឹកដៃ ទទឹក​ជើង​ទើបបាន​ប្រាក់ កិច្ចការ​ខ្លះ​ត្រូវ​ប្រើ​បញ្ញា ប្រើ​ចំណេះ​និង​ជំនាញ​ដែល​មាន​ដើម្បី​បាន​ប្រាក់ ឯ​កិច្ចការ​ខ្លះ​យើង​បង្កើត​ឲ្យ​វា​ចេញ​ជា​រូបរាង បន្ទាប់​មក​វា​និង​ផលិត​ប្រាក់​ឲ្យ​យើង​ជា​បន្តបន្ទាប់ ។

​ ​យើង​គ្រប់​គ្នា​ចង់បាន​ប្រព័ន្ធ​រក​ប្រាក់​មួយ​ដែល​អាច​រក​ប្រាក់​ឲ្យ​យើង​បាន​ដោយ​មិន​ចេះ​ឈប់ គ្រាន់តែ​ចំណាយ​ខ្លះ​ដើម្បី​គ្រប់គ្រង​វា​ប៉ុណ្ណោះ ហើយ​វិធី​រក​ប្រាក់​បែបនេះ​មាន​មិន​ច្រើន​ប៉ុន្មាន​ទេ ហើយក៏​ពុំ​សូវ​មាន​គេ​ដឹង​ច្រើន​ដែរ ពីព្រោះ​វា​ជា​គំនិត​របស់​អ្នកណាម្នាក់ ប្រើ​ខួរក្បាល​គិត​ដើម្បី​បង្កើត​វាឲ្យ​ចេញ​ជា​រូបរាង​ឡើង​ម​ក ក្នុង​បំណង​ដើម្បី​ដោះស្រាយ​បញ្ហា​ជីវិត​របស់​គេ​ដោយផ្ទាល់ គេ​កម្រ​និង​បញ្ចេញ​វា​ប្រាប់​ទៅ​អ្នកដទៃ ឬ​ផ្សព្វផ្សាយ​ឲ្យគេ​ដឹង​ណាស់ ។​

​ ​ដោយឡែក​សំរាប់ Adsense វិញ​វា​គឺជា​ប្រព័ន្ធ​រក​ប្រាក់​មួយ​ដែល​មិន​ចេញមុខ ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​លាន​នាក់​កំពុង​ពឹង​អាស្រ័យ​ទៅ​លើ​វា និង បាន​ប្រាក់​ចិញ្ចឹមជីវិត​ពី​វា រស់​ដោយសារ​វា ធ្វើ​មាន​ធ្វើ​បាន​ដោយសារ​វា​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​ប៉ុន្មាន​ទេ​ដែល​បានដឹង​ពី​អាថ៌កំបាំង​នៃ​ការរក​ប្រាក់​ពី​វា​ឲ្យបាន​ច្រើន និង​ស៊ីជម្រៅ ។ សូម្បី google ខ្លួនឯង​ក៏​មិន​ដែល​បាន​ប្រកាស​ជា​ចំហរ​ថា google គឺជា​ម៉ាស៊ីន​រកប្រាក់​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​នោះ​ក៏​ទេ​ដែរ យើង​គ្រប់គ្នា​មើលទៅ google ថា​គ្រាន់តែ​ជា search engine មួយ​ប៉ុណ្ណោះ ទោះបី​រហូតមកទល់​ថ្ងៃ​នេះ​ក្តី ។​

​ ​សំរាប់​ពលរដ្ឋ​ខ្មែរ​យើង​វិញ គឺ​សឹងតែ​ពុំបាន​ដឹង​សោះ​ពី​បញ្ហា​នេះ គាត់​មិន​ដែល​គិត​សោះ​ថា​អាច​រក​ប្រាក់​តាម​វិធី​នេះ​បាន ។​

​ ​ទម្រង់​ខ្លះៗ​នៃ​ការរក​ប្រាក់​ជាមួយ google ក្នុង​ជំពូក​នេះ​នឹង​ពន្យល់​ពី​កត្តា​ខ្លះ​ដែល​យើង​ត្រូវ​ដឹង​មុន​ពេល​យើង​ចាប់ផ្តើម​លូកដៃ​ចូល​ចាប់​យក​មុខរបរ​នេះ ។​

​ ​នៅក្នុង​រវាង​ប្រហែលជា​បី​បួន​ខែ​ថ្មីៗ​នេះ​មាន​ការផ្លាស់ប្តូរ​មួយ​យ៉ាង​ធំ​ដែល​ពុំ​ធ្លាប់​មាន​មក​ពី​មុន​សោះ គឺ​ការធ្លាក់ចុះ​នៃ​តម្លៃ​សម្រាប់ Host website គឺ​អាច​និយាយបាន​ថា​តាំងពី​ច្រើន​ឆ្នាំ​មកហើយ តម្លៃ Host website ដែល​មាន​អ្វីៗ​គ្រប់សព្វ​និង Unlimited space (​ទំហំ Hard Disk មិន​កំណត់​) Unlimited Bandwidth (​ទំហំ​នៃ​ចរាចរ​ចូល​មក​កាន់ website ទាំង​បញ្ជូន​និង​ទទួល​គ្មាន​កំណត់​) បាន​ធ្លាក់​ពី​មួយ​ខែ $29.99 - $75 មក​នៅត្រឹម $10 វា​គឺជា​រឿង​មួយ​ស្មាន​មិន​ដល់​, នេះ​អាច​បណ្តាលមកពី​កត្តា ២​យ៉ាង ទីមួយ គឺ​ចំនួន​អ្នក​ជាវ Host បាន​កើនឡើង​ច្រើន​ជម្រុញ​ឲ្យ​តម្លៃ​ធ្លាក់ចុះ កត្តា​ទី​ពីរ គឺ​បណ្តាលមកពី​ខ្វះ​អ្នក​ជាវ​ដូច្នេះ វា​បង្កើតឲ្យមាន​ការប្រកួ​ត​ប្រជែង​គ្នា​ច្រើន ទើប​ធ្វើឲ្យ​តម្លៃ​ធ្លាក់​ចុះ​បែប​នេះ ។​

​ ​ដូច្នេះ​យើង​នឹង​ត្រូវ​ចំណាយ​តិច​ជាង​មុន​ដើម្បី Host website របស់​យើង ។ ខ្ញុំ​និង​ដាក់​បញ្ជី​ឈ្មោះ web hosting មួយចំនួន​ដែល​យើង​អាច​ជាវ​យក​មក​ប្រើ​ក្នុងតម្លៃ​មួយ​យ៉ាង​ថោក​ហើយ​មាន​អ្វីៗ​គ្រប់សព្វ​តាម​សេចក្តីត្រូវការ​របស់​យើង ដែល​មាន​នៅក្នុង​អត្ថបទ​ខាងមុខនេះ ។​

* ចំណូល​បាន​ពី Adsense :

​ ​តម្លៃ​ដែល​យើង​ទទួលបាន​នៅពេល​យើង​យក adwords មក​ដាក់​ក្នុង website យើង គឺ​បាន​ពុំ​ដូចគ្នា​ទេ (​តម្លៃ​ត្រូវ​ទទួលបាន​គឺ​គិត​តាម​ចំនួន click ទៅលើ ads នោះ​) ហេតុ​នេះ​ម្ចាស់ website ភាគច្រើន​តែង​រក​វិធី​គ្រប់បែប​យ៉ាង​ដើម្បី​ស្វែងរក ads ណា​ដែល​មាន​តម្លៃ click ថ្លៃ ប៉ុន្តែ​ប្រការ​នេះ​ពុំមែន​ជា​រឿង​ងាយស្រួល​ឡើយ ។ គេ​ត្រូវ​ស្វែងរក Keywords (Keywords មានន័យ ថា​ពាក្យ​ណា​ដែល​គេ​ស្ែវ​ង​រក​ច្រើនជាងគេ​នៅក្នុង google search engine) ។ នៅពេល​យើង​ដឹង​ថា​ពាក្យ​ណា​ដែល​គេ​ស្វែងរក​ច្រើន​ជាង​គេ​បាន​ហើយ យើង​នឹង​ចាប់ផ្តើម​បង្កើត website របស់​យើង​តម្រូវ​តាម keywords នោះ ។ ហេតុ​អ្វី​យើង​ចាំបាច់​ត្រូវធ្វើ​ដូច្នេះ ?

​ ​មូលហេតុ​ចំបង​របស់​វា​គឺ :

​ ​ទី 1) website យើង បើ​បាន​បង្កើត​ស្រប​តាម​ន័យរ​បស់ keywords វា​នឹង​ផ្តល់​ឲ្យ​យើង​នូវ​ផល​ល្អ​ច្រើន គឺ search engine អាច​ប្រមូល​យក website ណា​ដែល​មាន​ពាក្យ​នៅក្នុង Meta tag ស្របតាម keywords នោះ ធ្វើឲ្យ website យើង​មាន​វាសនា​ច្រើន​ត្រូវបាន google ដាក់​ចូល​មក​ជាមួយ​គេឯង​ដែរ ឯ​ម្យ៉ាងវិញទៀត​នោះ គឺ​វា​ជួយ​បង្កើន Traffic ឲ្យ website យើង​បាន​ច្រើន​ជាង​ការដែល​យើង​ចេះ​តែ​ធ្វើៗ​ទៅ​មិន​បាន​គិត​ដល់​អ្វី​ដែល​គេ​ត្រូវការ​រក​ច្រើន ។​

​ ​ទី 2) វា​អាច​ជួយ​បង្កើន​ចំណូល​ឲ្យ​យើង​បាន​ច្រើន ដោយហេតុ​ថា បើសិនជា​គេ​រក​ពាក្យ "life insurance" (​ការធានារ៉ាប់រង​ជីវិត​) ច្រើន ហើយ website យើង​ត្រូវ​បាន​បង្កើតឡើង​សម្រាប់​ពន្យល់​ណែនាំ​គេ​ពី​រឿង​ជ្រើសរើស​យក life insurance ណា​ល្អ និយាយ​ពី​ជីវិត​ជន​ចាស់ជរា និយាយ​ពី​សុខភាព​មនុស្ស​ចាស់​, នោះគេ (​អ្នក​ចូល website យើង​) នឹង​មាន​ការចាប់អារម្មណ៍​ច្រើន​មិន​ខាន បើ website យើង​មាន​ដាក់ adsense ផ្សាយ​លក់ life insurance នៅ​លើ​នោះ អ្នក​ចូល​ប្រាកដ​ជា​ចង់ដឹងថា​តើ​ក្រុមហ៊ុន​ណា​ផ្តល់​តម្លៃ​បង់​ថោក​ជាង​គេ និង​ឲ្យប្រាក់​ធានា​ខ្ពស់​ជាងគេ ត្រង់នេះ​យើង​មិន​ត្រឹមតែ​បាន​ចំណូល​មួយ​ផ្លូវ​ប៉ុណ្ណោះ​ទេ តែ​អាច​បាន​ដល់​ទៅ​ពីរ​ផ្លូវ គឺ​យើង​ត្រូវ​ទទួលយក affiliate partner ឬ affiliate program ពី​ក្រុមហ៊ុន​នោះ មក​ជា​បន្ថែម​ទៀត​មក​ដាក់​ក្នុង website យើង ដោយ​ការនិយាយ​ណែនាំ​គេ​ខ្លះ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​នោះ​អម​ជាមួយ​ផង វា​នឹង​ជម្រុញ​ឲ្យគេ click លើ ads នោះ​មិន​ខាន​ឡើយ ។​

​ ​ដោយហេតុ​ថា affiliate គឺជា​វិធី​រក​ប្រាក់​មួយ​ទៀត បើ​និយាយ​ឲ្យ​ស្រួល​យល់​គឺ​យើង​ជា​អ្នក​ជួយ �​គួក​ជេ​� ឲ្យ​ក្រុមហ៊ុន​នោះ ។ ក្នុង​ចំណោម​អ្នក​ចូល website យើង បើ​មាន​អ្នកណា​ម្នាក់​គាត់​សម្រេចចិត្ត​ទិញ​ការធានារ៉ាប់រង​ជីវិត​ពី​ក្រុមហ៊ុន​នោះ​, នោះ​យើង​បានទទួល​ចំណូល​បន្ថែម​ទៀត (​ត្រង់​នេះ​គឺ​អាស្រ័យទៅលើ​ការកំណត់​របស់​របស់​ក្រុមហ៊ុន​) ឧទាហរណ៍ : បើ​គេ​ឲ្យ​យើង​ម្នាក់ $25 ដូច្នេះ (​សមាជិក​ថ្មី​ម្នាក់​) ម្នាក់​ដែល​បាន​ទិញ​ការធានា​នោះ គឺជា​មនុស្ស​ម្នាក់​រក​ចំណូល​ឲ្យ​យើង $25 បូក​ជា​មួយ​ចំនួន click ដែល​យើង​ទទួលបាន​ពី google បន្ថែម​ទៀត​គឺ​យើង​ចំណេញ​ពីរ​ផ្លូវ ។​

​ ​Keywords ល្អៗ​មាន​តម្លៃ​ថ្លៃៗ មិនដឹង​ថា​បាន​ទៅ​អ្នកណា រឿង​នេះ​គឺ​នៅ​ជា​អាថ៌កំបាំង​ដដែល google ក៏​មិន​ដែល​ប្រាប់ឲ្យដឹង វា​នៅ​ជា​រឿង​ក្នុង​ទី​ងងឹត​ដដែល ។ 1 click បាន 1 សេន រហូត 5 សេន គឺ​មាន​ច្រើន តែ​ច្រើន​ជាង​នេះ​គឺ​ពិបាក​រក (​ពិបាក​ទទួល​បាន​ណាស់​) ត្រង់​នេះ​មាន​មធ្យោបាយ​អាច​ឲ្យ​យើង​រក​បាន ប៉ុន្តែ​យើង​ត្រូវ​ហ៊ាន​ចំណាយ​លុយ​ដើម្បី​ទិញ​វា ក្នុងតម្លៃ​មួយ​យ៉ាង​ថ្លៃ (​មាន​ក្រុមហ៊ុន​ខ្លះ​បាន​បង្កើត​វិធី​រក​ពាក្យ​ដែល click បាន​ថ្លៃ​ជាង​គេ​មក​លក់​ឲ្យ​យើង​ដោយ​គិត​ជា​ខែ គឺ​យើង​ត្រូវ​បង់​ឲ្យគេ​រាល់​ខែ​) ។​

​ ​ប៉ុន្តែ​ក្នុង​នេះ​ក៏មាន website មួយ​ដែរ ដែល​ផ្តល់​ឲ្យ​យើង free នូវ​បញ្ជី​ពាក្យ​, ឃ្លា ដែល​គេ​រក​នៅ​លើ Internet ច្រើនជាងគេ​គឺ http://www.cwire.org

​ ​Website អាច​ប្រាប់​ឲ្យ​យើង​ដឹង​ថា​ពាក្យ​ណា​បាន​ថ្លៃ​ជាងគេ​ក្នុង 1 click ហើយ​ពាក្យ​ណា​ដែល​គេ search ច្រើន​ជាង​គេ​បំផុត​នោះ ។​

​ ​ឈរ​លើ​មូលដ្ឋាន​នេះ​យើង​អាច​ដឹង​បាន​ភ្លាម​ថា​តើ​យើង​ត្រូវបង្កើត website របស់​យើង​និយាយ​ពី​អ្វី​ដើម្បី​ទទួល​បាន​កម្រៃ​ច្រើន ។

​ ​យើង​ចង​ផ្តុំ​ចំនួន​ពាក្យ​ដែល​គេ​រក​ច្រើនជាងគេ​ភ្ជាប់​ជា​មួយ​ចំនួន click បាន​ថ្លៃ នោះ​យើង​នឹង​មាន​សំណាង​ច្រើនជាង​ការ​ធ្វើ​ដោយ​ព្រា​វៗ​តាមតែ​ការនឹកឃើញ ។​

​ ​ក្រៅពីនេះ​ក៏​នៅមាន affiliate ដែល​បង់​ថ្លៃ​ឲ្យ​យើង​ថ្លៃៗ​ត្រូវបាន​គេ​យក​មក​ចុះ​ដាក់​នៅ​ទី​នេះ​ដែរ ។​

​ ​វា​ជា​កត្តា​មួយ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​យល់​ពី​អាថ៌កំបាំង​នេះ​ដើម្បី​ ប្រកួត​ជា​មួយ website ផ្សេងៗ​ទៀត ទោះបី​យើង​មិន​អាច​យកឈ្នះ​គេ​បាន​ក៏ដោយចុះ​តែ​គួរតែ​ដណ្តើម​ឲ្យបាន​ប្រាក់​ ក្នុង​ចំនួន​ណា​មួយ​ល្មម​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹមជីវិត​បាន ។​

​ ​បើ​យើង​បូក​បញ្ចូល​គ្នា :

​ ​- បង្កើត website និយាយ​ពី​អ្វី​ដែល​ទាក់ទង​ដល់​ពាក្យ​គេ​រក​ច្រើនជាងគេ​

​ ​- បូក​ជាមួយ​ពាក្យ​គេ​បង់​ឲ្យ​យើង​បាន​ថ្លៃ (​មិនមែន​ថ្លៃ​ជាង​គេ​ទេ គេ​យក​អស់​ហើយ​គ្មាន​សល់​ទេ​)

​ ​- បូក​ជាមួយ affiliate បាន​កម្រៃ​ជាងគេ នោះ​សំណាង​របស់​យើង​គឺ​មាន​ច្រើន សង្ឃឹម​ច្រើន​

*** ត្រូវ​ចាំ​ថា​មិនមែន​បង្កើត website មួយ​និយាយ​ទាំងអស់នេះ​បាន​ឡើយ គឺ​ត្រូវ​បង្កើត website ច្រើន​បង្គួ​រដែរ ដើម្បី​ទាញយក​ប្រយោជន៍​នេះ លុយ​នៅ​នឹង​មុខ​យើង​ហើយ យើង​ត្រូវ​រក​វិធី​យក​វា ឯ​វិធី​នៃ​ការ​យក​វា​នោះ​គឺ​យើង​ត្រូវ​ពឹង​ទៅលើ website ដែល​យើង​បាន​បង្កើត​នោះ​ហើយ ។​

​ ​ក្រៅពី cwire.org ពុំមាន website ណាមួយ​ផ្សេង​ដែល​ផ្តល់​ព័ត៌មាន​ឲ្យ​យើង​បាន​ត្រឹមត្រូវ​ឡើយ​, cwire ត្រូវបាន​អ្នក​រក​ប្រាក់​តាមរយៈ google ក្តី yahoo ក្តីទុកចិត្ត​ថា​អាច​យកជាការ​បាន ហើយ​គ្មាន​ត្រូវ​ចំណាយ​លុយ​ដើម្បី​ទទួល​ព័ត៌មាន​នោះ​ក៏​ទេ​ដែរ វា​ត្រូវ​បាន​ផ្តល់ឲ្យ​ដោយ "free" ។​

​ ​ខាងក្រោម​នេះ​ខ្ញុំ​នឹង​លើក​យក​ពី​វិធី​មួយ​ចំនួន​នឹង​ចំណុច​សំខាន់​ខ្លះៗ​ដើម្បី​បង្ហាញ​ឲ្យដឹង​ពី​ចំណុច​សំខាន់ៗ​របស់ adsense មក​បកស្រាយ​ទុក​ធ្វើ​ជា​គោល​សំរាប់​ពិចារណា ។​

� បំណងល្អ : នៅពេល​យើង​បង្កើត website មិន​ត្រូវ​ប្រកាស​ឲ្យគេ​ដឹង​ពី​ខ្លួន​យើង អាស័យដ្ឋាន​យើង លេខ​ទូរស័ព្ទ​យើង​ឡើយ ហើយ​ចាំបាច់​ណាស់​ទៅទៀត​នោះ គឺ​យើង​មាន​សញ្ជាតិ​អ្វី​ក៏​មិន​ត្រូវឲ្យ​គេ​ដឹង យើង​ឈ្មោះ​អ្វី​ក៏​មិន​ត្រូវ​ប្រាប់​ឲ្យគេ​ដឹង​ដែរ សូម​ប្រើ​ត្រឹម​ឈ្មោះ​ក្លែងក្លាយ​បាន​ហើយ ។ �