ប្រសិនបើលោកអ្នកទាំងឡាយដែលបានចូលមកកាន់គេហទំព័រសូមធ្វើការសិក្សា និងមើលរាល់អ្វីៗដែលខ្ញុំបានភ្ជាប់ទុកក្នុងទំពរ័នេះជាច្រើន​មានគេហទំពរ័រកការងារ. គេហទំពរ័កំសាន្ត.​គេហទំពរ័ចំនេះដឹង.​ គេហទំពរ័ទស្សនាវដីជាច្រើន.​ គេហទំពរ័IT.​ និងចំនេះដឹងទូទៅដែលមានក្នុងនេះ(មានកម្មវិធី/ចំរៀងមួយចំនួនដែលអាចទាញយកទៅប្រើ/ស្តាប់)...សូមអរគុណ!!!!!!! Hi everyone have in this web. I have linked with many webs like: news, entertainment, knowledge, IT, recruitment(software/song can download free)...thank you!!!!!

កុំព្យូទរ័អាចប្រើWin7

​នៅ​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Microsoft បាន​ដាក់​ចេញ​លក់ Windows 7 ជា​សាធារណៈ​នៅ​ទូទាំង​ពិភពលោក ។​

​​អ្នក​ប្រើ​កុំព្យូទ័រ​ភាគច្រើន​មាន​ការចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ប្រព័ន្ធ OS ថ្មី​នេះ ប៉ុន្តែ​អ្នកខ្លះ​ហាក់​នៅ​មាន​ការ​អល់អែក​នៅឡើយ ដោយ​យល់ថា កាលណា​គាត់​ប្តូរ​មក​ប្រើ OS ថ្មី ម៉ាស៊ីន​កុំព្យូទ័រ​របស់​គាត់​អាច​មិន​មាន​គ្រឿង Hardware ល្មម​គ្រប់គ្រាន់​សម្រាប់​ប្រើ​ជាមួយ តែ​អ្នក​ខ្លះ​ទៀត​គិតថា ប្រូ​ក្រាម​ចាំបាច់​របស់​គាត់​មួយចំនួន​អាច​មិន​ដំណើរការបាន​ត្រឹមត្រូវ ឬ​មិន​អាច​ប្រើការ​បាន​សោះ​តែ​ម្តង​ក៏មាន ។​

​​បញ្ហា​ទាំងអស់​ខាងលើនេះ​បាន​បង្អាក់​បំណង​របស់​អ្នក​ប្រើ​កុំព្យូទ័រ​មួយ​ចំនួន​ឲ្យ​រារែក ឬ​ពិបាក​នឹង​ធ្វើ​ការសម្រេចចិត្ត ចំពោះ​ការផ្លាស់ប្តូរ​ប្រព័ន្ធ OS ពីអ្វី​ដែល​គាត់​កំពុង​ប្រើ​មក Windows 7 (OS) ។​

​​ដើម្បី​បំបាត់​នូវ​ចម្ងល់​នេះ យើងខ្ញុំ​បាន​ធ្វើ​ការស្រាវជ្រាវ​មួយ ដើម្បី​បំភ្លឺ​បញ្ហា​នេះ និង​បាន​រៀបចំ​ឲ្យមាន​ការសាកល្បង​ផ្ទាល់​តែម្តង ។​

​​ជាបឋម​យើងខ្ញុំ​បាន​ស្វែងរក​ការតម្រូវ​មួយ ដែល​ក្រុមហ៊ុន​ម៉ៃ​ក្រូសូ​ហ្វ​បានកំណត់​នា​គ្រា​ដំបូង (​ខែ​មករា ឆ្នាំ ២០០៩) សម្រាប់​ការបញ្ចេញ​ឲ្យប្រើ​ជាដំបូង (Beta) :

​​- CPU ដែល​មាន​ល្បឿន 1GHz (​ប្រភេទ 32-bit or 64-bit)

​​- RAM ចំនួន 1GB

​​- ចំនួន space របស់ Hard Disk ដែល​ត្រូវការ​គឺ 16 GB

​​- Video Card ត្រូវមាន​សមត្ថភាព Support Directx9 ត្រូវមាន Video memory ចំនួន​យ៉ាងតិច​បំផុត 128Mb

​​ក្រោយ​ពី​នេះ​មក​បន្តិច គឺ​នៅ​ខែ​មេសា (April 2009) ក្រុមហ៊ុន​ម៉ៃ​ក្រូសូ​ហ្វ​បានបញ្ចេញ​ការតម្រូវ​មួយ​ផ្សេងទៀត ដែល​ជា​ការតម្រូវ​មួយ​មាន​ភាពជាក់លាក់ និង​ច្បាស់លាស់​ជាង​មុន ហើយក៏​ជា​ការតម្រូវ​មួយ​ចុងក្រោយ​ដែរ ។​

​​- CPU ដែល​មាន​សមត្ថភាព 32-bit ឬ 64-bit (​សូម្បី​ម៉ាស៊ីន​កុំព្យូទ័រ​ប្រភេទ Pentium 4. 3.0GHz ក៏​អាច​ប្រើ Windows 7 នេះ​បាន​ដែរ ដោយ​គ្រាន់តែ​ចាំបាច់​ត្រូវមាន Ram ចំនួន 2GB និង Video Memory ចំនួន 256 ឡើងទៅ​)

​​- Memory ចំនួន 1GB (32-bit) Memory ចំនួន 2GB (64-bit)

​​- Hard Disk ចំនួន 16GB (20 GB សម្រាប់​ប្រភេទ Windows 64-bit)

​​- ត្រូវមាន Video Card ដែល​អាច​ប្រើ Directx9 បាន​ជាមួយ WDDM 1.0 ឬ​ខ្ពស់ជាង​នេះ ។​

​បញ្ជាក់ : ក្នុងករណី​ដែល​យើង​មាន​បំណង​ប្រើ Windows XP (Pro) ជាមួយ Windows 7 ផង​នោះ យើង​គួរ​បង្កើត RAM របស់​យើង​ដល់​ទំហំ 2GB ត្រូវការ space របស់ Hard Disk បន្ថែម​ចំនួន 15GB ផ្សេងទៀត ។ ក្រៅពីនេះ Windows Virtual PC បាន​តម្រូវ​ឲ្យ​យើង​ត្រូវមាន CPU ប្រភេទ Intel-VT ឬ AMD-VT រួចជាស្រេច ពីព្រោះ VT នេះ​សំដៅ​ចំ​ពោះ​បច្ចេកវិជ្ជា (Virtual ization) ទាំង​ពេល​នេះ និង​សម្រាប់​ពេលអនាគត ។​

​​ជាធម្មតា​មុនពេល Windows 7 ចាប់ផ្តើម install ប្រូ​ក្រា​មមួយ​ឈ្មោះ Windows Upgrade Advisor នឹង​ចាប់​ឆែក​រកមើល​គ្រឿង Hardware របស់​យើង រួមទាំង Driver របស់ Hardware ទាំងនោះ ដើម្បី​ផ្ទៀងផ្ទាត់​មើល​ថា តើ​វា​អាច​ប្រើ​បាន​ជាមួយ MS Windows 7 ដែរឬទេ ?

​​ឥឡូវ​យើង​បានដឹង​ហើយ​ពី​ការតម្រូវ​ទៅលើ​គ្រឿង Hardware ដែល​យើង​ត្រូវ​មាន​ជា​ចាំបាច់​មុន​ពេល​អាច​ដំណើរការ​បាន​ជាមួយ Windows 7 ប៉ុន្តែ​យើង​នៅ​មិនទាន់​បាន​ដឹង​ទេ​ថា តើ​ប្រូ​ក្រាម​ណាខ្លះ​ដែល​អាច​ប្រើ​ជា​មួយ Windows បាន ។ ដើម្បី​បញ្ជាក់​ពី​រឿង​នេះ យើង​នឹង​ធ្វើ​ការសាកល្បង​ទៅលើ របៀប​ដែល Windows ដំណើរការ​សិន ។​

​​ដោយ​យល់ឃើញថា អ្នក​ប្រើ​កុំព្យូទ័រ​ជា​ច្រើន​នៅ​ប្រើ Windows XP នៅឡើយ ហើយ​មាន​ការរារែក​ក្នុង​ការ​មក​ប្រើ Windows 7, ក្រុមហ៊ុន ម៉ៃ​ក្រូសូ​ហ្វ បាន​បង្កើតប្រូ​ក្រា​មមួយ​ឈ្មោះ Virtual PC7 (2007, 2009) ។​

​​ប្រូ​ក្រាម Virtual PC នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​ឲ្យ​អ្នកប្រើ Windows 7 អាច​ប្រើ​ប្រូ​ក្រា​មចាស់ៗ​ដែល​ធ្លាប់​ប្រើ​ជាមួយ Windows XP កាលពី​មុន​បាន (​ស្ទើរ​ទាំងអស់​) ។​

​​ក្រៅពីនេះ​ក៏​នៅ​មានប្រូ​ក្រាម​ជំនួយ​មួយចំនួន​ទៀត​ដែរ ដែល​មាន​តួនាទី​ជួយ​ឲ្យ​ប្រូ​ក្រាមចាស់ៗ​ដំណើរការ​បាន​ជាមួយ Windows 7 បាន​ត្រឹមត្រូវ ។​

​​អាស្រ័យ​ដោយ​ហេតុនេះ​, អ្នក​ប្រើ​ទាំងឡាយ​ដែល​នៅ​ប្រើ​ប្រូ​ក្រា​មចាស់ៗ​ទាំងនោះ គឺ​នៅ​អាច​ប្រើ​បាន​ដោយ​មិន​មាន​បញ្ហា​អ្វី​ឡើយ ។​

​​យោង​ទៅតាម​ការសាកល្បង​ប្រើ យើងខ្ញុំ​បាន​រកឃើញថា Windows 7 ពិតជា​មាន​ល្បឿន​លឿន​ជាង នៅ​រាល់ពេល​យើង​ប្រើ​ប្រូ​ក្រាម គឺ​ប្រសើរ​ជាង Windows Vista ច្រើន ម្យ៉ាវិញទៀត វា​មិន​បាន​ទាមទា​រគ្រឿង Hard ware ដ៏​ច្រើន​សម្បើម​ដូច Vista ឡើយ ។​

​​លក្ខណៈពិសេស និង​គួរឲ្យ​ចាប់អារម្មណ៍​ជាងគេ​នោះ គឺ​នៅ​ត្រង់​វា​អាច​ឲ្យ​យើង​ប្រើ​ប្រូ​ក្រា​មចាស់ៗ​ដែល​យើង​ធ្លាប់មាន ឬ​កំពុង​ប្រើ​បាន មិន​តែ​ប៉ុណ្ណោះ​វា​ដំណើរការ​ក្នុង​ល្បឿន​មួយ​លឿន​ជាង ។ គ្រឿង Hardware ដែល​យើង​មាន​ក្នុង​ម៉ាស៊ីន​យើង​ភាគច្រើន​ត្រូវបាន Windows ស្គាល់ ឬ​ត្រូវ​បាន​វា​ដាក់​ឲ្យប្រើ Driver ប្រភេទ Generic សិន បើសិនជា​វា​មិន​អាច​រក Driver ឲ្យ​យើង​បាន ឬ​យើង​មិន​មាន​ត​ភ្ជាប់​ទៅ internet ។​

​​សូម​ចំណាំ​ថា នៅ​មុន​ពេល​យើង​ចាប់ផ្តើម install windows 7 យើង​គួរតែ​ត្រៀម Driver របស់​វា​ជា​មុន​ឲ្យ​ហើយ (​គឺ Driver សម្រាប់​គ្រឿង Hardware ទាំងអស់​របស់​កុំព្យូទ័រ​យើង​) យ៉ាងហោចណាស់ ក៏​យើង​ត្រូវមាន Driver សំខាន់ៗ​មួយចំនួន ដូចជា​សម្រាប់ Video card, Network, sound , Webcam (​បើ​មាន​) របស់ Windows XP ។​

​​ក្នុងករណី​ដែល Video Card របស់​កុំព្យូទ័រ យើង​ចាស់​ណាស់​ពេក ឬ​មាន Memory ត្រឹមតែ 64 Mb ឬ 128 Mb យើង​គួរ Upgrade វា​នៅ 256-512 Mb ដើម្បី​ឲ្យ​វា​អាច​ដំណើរការ​បាន​ប្រសើរ​ជាមួយ Video card ចាស់ៗ​ដែលមាន Memory តិចតួច​មិន​គ្រប់គ្រាន់ ។​

​​អ្នក​ប្រើ​កុំព្យូទ័រ​មួយ​ចំនួន មានបំណង​រក្សាទុក Windows XP ដែល​កំពុង​ប្រើ​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​ចង់​សាកល្បង​ប្រើ Windows 7 ផង នេះ​មានន័យ​ថា យើង​ចង់​ប្រើ Windows XP ផង និង​ប្រើ Windows 7 ផង​នៅ​លើ​ម៉ាស៊ីន​តែមួយ ។ យើង​អាច​ធ្វើ​តាម​របៀប​ដូចខាងក្រោម​នេះ​បាន

​​ទីមួយ : ត្រូវមាន Windows 7 នៅក្នុង DVD ឲ្យ​ហើយ​ស្រេច ឬ​យើង​អាច download មកពី Internet រួច write វា​មក​លើ DVD Disk

​​ទី​ពីរ : (Partition Hard Drive)

​​មុន​ពេល​យើង Install Windows 7 អ្វី​ដែល​យើង​ត្រូវធ្វើ​មុនគេ គឺ​បង្កើត Partition ថ្មី​មួយទៀត ដើម្បី​ដាក់ Windows ថ្មី​ចូល ដោយ​រក្សា​ទុក​អ្វីៗ​ដែល​យើង​កំពុង​មាន​ឲ្យនៅ​ដដែល ។ បើ​យើង​មាន Hard disk តែមួយ ហើយ​ត្រូវបាន​ចែកជា ២ នា​ពេល​កន្លង ឬ​មិន​បាន​ចែក​សោះ យើង​គួរប្រើ​ប្រូ​ក្រាម​ណាមួយ​ដើម្បី​ចែក​វា​ដូចជា ប្រូ​ក្រាម (Acronis Disk Image, Acronis True Image) ជាដើម ។ វា​ជា​ប្រការ​មួយ​ល្អ​បំផុត បើ​យើង​មាន Partition តែមួយ (​ឧ​. C:\) យើង​គួរ​បង្កើត D:\ និង E:\ ចំនួន​ពីរ​ជា​បន្ថែម​ទៀត ដោយ​រំលែក​ចំនួន Disk space របស់ Hard Disk ដែល​យើង​កំពុងមាន ចែក​ឲ្យចេញ​ជាពី​ចំណែក​ផ្សេងៗ​ទៀត ។​

​​- បើ​យើង​មាន Hard Disk ទំហំ 120Gb ទំហំ​ដែល​យើង​មាន​នៅ​សល់ (Free space) គឺ 80Gb ដូច្នេះ​យើង​អាចបង្កើត Partition ចំនួន ២​ទៀត ដែល​មាន​ទំហំ 35Gb (​សំរាប់ Windows 7) និង​មួយទៀត​ទំហំ 25Gb សំរាប់​រក្សាទុក​ឯកសា​រ​ផ្សេងៗ ដូច្នេះ​ទំហំ​ឌី​ស​ដើម គឺ​នៅសល់ 60Gb សម្រាប់ Partition e:\ របស់​យើង​ដែល​មាន​រួច​កន្លងមកហើយ ។​

​​សូម​ធ្វើ​តាម​ការណែនាំ​របស់​ប្រូ​ក្រាម​សម្រាប់ Partition Disk យើង (​លៃ​ធ្វើយ៉ាងណា​ឲ្យ Disk Space ដែល​យើង Partition ថ្មី ត្រូវ​មាន​ទំហំ​យ៉ាងតិច​បំផុត 30Gb ឡើងទៅ ពីព្រោះ​យើង​មិន​ត្រឹមតែ​ត្រូវការ Space សម្រាប់ Install Window ប៉ុណ្ណោះ​ទេ គឺ​យើង​ត្រូវការ Space សំរាប់​ដាក់​ប្រូ​ក្រា​មមួយចំនួន​សម្រាប់​ប្រើ​ជា​មួយ​វា​ផង​ដែរ​, ក្នុង​ករណី​ចាំបាច់​យើង​អាច​ទិញ Hard disk មួយ​ផ្សេង​ទៀត មក​ដាក់​ជា​បន្ថែម បើសិន​ទំហំ Free Space របស់ Hard Disk យើង​វា​នៅសល់​តិចតួច ។​

​​ឥឡូវនេះ​សន្មត់​ថា យើង​មាន Partition ចំនួន 2 ឬ 3 ឬ​មាន Hard Disk ចំនួន ២ នៅក្នុង​ម៉ាស៊ីន​យើង​រួចជាស្រេច​ហើយ ។ យើង​នឹង​ចាប់ផ្តើម Install Windows 7 ចូល :

​​១- ស៊ក Disk DVD-windows 7 ចូល​ក្នុង​កុំព្យូទ័រ​រួច Boot ម៉ាស៊ីន​យើង (Restart) នៅពេល​យើង​បើក PC យើង​មក​សារជាថ្មី វា​នឹង Boot ពី DVD នោះ​ជា​ជំនួស​ឲ្យ​ការ Boot តាមរយៈ C:\ ដូច​ធម្មតា សូម​ធ្វើ​តាម​អ្វី​ដែល​បាន​ប្រាប់​នៅ​លើ Screen ។​

​​យើង​ជ្រើសរើស​យក Partition មួយ​ណា​ដែល​យើង​ចង់​ដាក់ Windows 7 យើង បើ​យើង​មាន XP រួចហើយ យើង​គួរ​ជ្រើសរើស​យក Drive ផ្សេង​វិញ​ដូចជា D:\ ឬ E:\ ៘​

​​ក្រៅពីនេះ យើង​គ្រាន់តែ​ធ្វើ​តាម​ការណែនាំ​របស់ Instruction នោះ​គឺជា​ការ​ស្រេច ។​

​​បន្ទាប់ពី​យើង​បានបញ្ជាក់ Windows 7 Installation យើង​អាច reboot pc នោះ យើង​នឹង​ឃើញ​ជំរើស​ពីរ​សម្រាប់​ឲ្យ​យើង​ជ្រើសរើស​ចូល គឺ :

​​- ទី​១ : Windows XP

​​- ទី​២ : Windows 7

​​ជ្រើស​យក​មួយ​ណា​ដែល​យើង​ត្រូវ​ការប្រើ ។​

​​ទោះបីជា Windows 7 ត្រូវបាន​គេ​គិត​ថា​អាច​បង្ក​ជា​បញ្ហា​ដល់​អ្នក​មាន​ម៉ាស៊ីន​កំពុងដំណើរការ Windows XP ក៏ដោយ តែ​តាមពិត​វា​ប្រហែលជា​មិន​ដូច​អ្វី​ដែល​គេ​គិត​នោះឡើយ ម៉ាស៊ីន​ត្រឹម P4-2.8 - 3.0 Ghz , RAM 2Gb , Video Card 512Mb (256 Mb - ខ្ពស់​ជាង​នេះ​) Hard Disk ដែល​មាន​ល្បឿន 5400RPM ឬ Hard Disk ប្រភេទ SATA ក៏​ល្មម​គ្រប់គ្រាន់​អាច​ឲ្យ​យើង​ប្រើ Windows 7 បាន​ហើយ ។​

​​បើសិន​យើង​មាន​ម៉ាស៊ីន​កុំព្យូទ័រ​កាន់តែ​ល្អ​ជាង​នេះ នោះ​រិត​តែ​ប្រសើរ​ថែម​ទៀត ៕