គុណវិបត្តិ៦យ៉ាងនៃអ៊ីនធឺណិត
សម្រាប់ជិវិតនៅទីក្រុងអ៊ីនធឺណិតគឺជាឧបករណ៍សម្រួលដល់ជីវភាពរស់នៅទំនាក់ទំនងសង្គមកម្សាន្តនិងអាជីវកម្ម។យ៉ាងណាមិញអ្នកប្រើប្រាស់អ៊ីនធឺណិតទាំងអស់ក៏គួរតែស្វែងយល់អំពីគុណវិបត្តិរបស់វាដែរដើម្បីជៀសវាងការធ្លាក់ខ្លួនជាជនរងគ្រោះនៃបច្ចេកវិទ្យានេះ។ ទីមួយអ៊ីនធឺណិតធ្វើឲ្យខួរក្បាលរបស់មនុស្សស្វឹកស្រពន់។យោងតាមការស្រាវជ្រាវGoogleបានកាត់បន្ថយការងារប្រើខួរក្បាលមនុស្សរហូតដល់៩០ភាគរយ។ហេតុនេះហើយមនុស្សក្លាយជាខ្ជិលលែងអានសៀវភៅឬទៅរៀននៅក្នុងបណ្ណាល័យ។មនុស្សនាំគ្នាចំណាយពេលអង្គុយនៅមួយកន្លែងមិនខ្វល់ខ្វាយនឹងអ្វីទាំងអស់។ទីពីរអ៊ីធឺណិតធ្វើឲ្យមនុស្សរស់នៅក្នុងពិភពអរូបី។ថ្វីត្បិតតែមនុស្សអាចទាក់ទងគ្នាតាមអ៊ីនធឺណិតក៏ពិតមែនតែវាជារូបភាពមិនប្រាកដប្រជាដូចភាសាសម្ដីកាយវិការនិងទឹកមុខជាក់ស្ដែងទេ។តួយ៉ាងអ្នកអាចចាំអាសយដ្ឋានអ៊ីមែលរបស់គេបាននោះទេ។ទីបីការចំណាយពេលច្រើននៅចំមុខអេក្រង់កុំព្យូទ័រច្រើនពេកមិនត្រឹមតែធ្វើឲ្យមនុស្សធាត់និងអន់ភ្នែកតែប៉ុណ្ណោះទេវាថែមទាំងធ្វើឲ្យមានមនុស្សជក់រហូតដល់លែងចេញទៅក្រៅដើម្បីជួបមិត្តភ័ត្តិនិងមនុស្សថ្មីៗ។ ទីបួនការជក់នឹងអ៊ីនធឺណិតពេកធ្វើឲ្យមនុស្សលែងមានការទទួលខុសត្រូវនឹងខ្វះសមត្ថភាពវែកញែកការពិតព្រោះរាល់ការទាក់ទងតាមអ៊ីនធឺណិតមួយចំនួនអ្នកប្រើច្រើនដាក់រហស្សនាមឬឈ្មោះក្លែងក្លាយ។ ទីប្រាំវិបសាយបណ្ដាញទំនាក់ទំនងសង្គមដូចជាFacebook និងTwitter ជាដើមសុទ្ធតែមិនអាចធានានូវភាពឯកជនរបស់អ្នកណាម្នាក់ឡើយ។ ទីប្រាំមួយអ្នកញៀននឹងការប្រើអ៊ីនធឺណិតអាចក្លាយខ្លួនជាមនុស្សឆាប់ធុញទ្រាន់។ដូច្នេះរាល់ការប្រើប្រាស់អ៊ីនធឺណិតចាំបាច់ត្រូវតែស្ថិតក្នុងដែនកំណត់៕